មោទកភាព បវរកញ្ញាហ្វីលីពីន សរសើរ លីវ ជីលី ពេញៗមាត់ថា...(មានវីដេអូ)

//s9.kh1.co/15/154c27287e4640a5c6f21b1ccfca00a05258f10d.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រីករាយនិង មានមោទនភាពយ៉ាងខ្លាំង ក្រោយបាន ឮសម្តីរបស់ បវរកញ្ញាប្រទេសហ្វីលីពីន និយាយបែបនេះ ពីបវរកញ្ញាប្រទេសកម្ពុជា

ប្រទេសថៃ ៖ ពិតណាស់ ក្នុងពេលបច្ចុប្បន្ននេះ បវរកញ្ញាកម្ពុជា Miss Grand Cambodia 2020 កញ្ញា លីវ ជីលី កំពុងតែស្នាក់នៅប្រទេសថៃ ត្រៀមនឹងចូលរួមក្នុង ការប្រកួតប្រជែងសម្រស់ថ្នាក់អន្តរជាតិ Miss Grand International 2020 នៅថ្ងៃទី ២៧ មីនា ឆ្នាំ២០២១ ខាងមុខឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បវរកញ្ញាកម្ពុជា ទទួលបានជ័យលាភីលេខ៣ ក្នុងការប្រកួតលើកដំបូង លើប្រធានបទ «How to get to know you in 1 minute» ដែលមានន័យជា ភាសាខ្មែរថា «ការណែនាំខ្លួនឲ្យគេស្គាល់ក្នុងរយៈពេល១នាទី» លើសពីនេះទៅទៀត បវរកញ្ញា១៥ រូប ក្នុងនោះក៏មានវត្តមាន បវរកញ្ញាកម្ពុជា មានសិទ្ធិទៅបន្ត ក្នុងការប្រកួតទី២ លើប្រធានបទ«Dress up in Thai National Costume» បានសេចក្តីថា «ការស្លៀកឈុតប្រពៃណីថៃ»។

គួរបញ្ជាក់ថា ខណៈផ្សាយបន្តផ្ទាល់របស់ បវរកញ្ញាប្រទេសហ្វីលីពីន Samantha Mae Bernardo  ត្រូវបានអ្នកគាំទ្រ សួរនាំពីបរវកញ្ញាកម្ពុជា កញ្ញា លីវ ជីលី ស្រាប់តែភ្លាមនោះ រូបនាងហាក់មិនអល់ឯក ក្នុងការឆ្លើយសូម្បីតែបន្តិច មិនតែប៉ុណ្ណោះ រូបនាងក៏បានប្រាប់ឲ្យដឹងផងដែរថា ៖  

អរខ្ញុំមិនមានមានអ្វីច្រេីនទេ ប៉ុន្តែពួកយេីងបានជជែកគ្នាកាលពីម្សិលមិញ ព្រោះយេីងមានឱកាសបានស្លៀកសំលៀកបំពាក់ថៃដូចគ្នា។ ហេីយបន្ទាប់មកយេីងបានឆាតរូបអោយគ្នាទៅវិញទៅមក ព្រោះយេីងពិតជាចូលចិត្តឈុតថៃដែលយេីងបានគ្រង។ នាងពិតជាស្អាតខ្លាំងណាស់ ហេីយខ្ញុំ និង Miss Cambodia ពិតជាមានអារម្មណ៍ថាជិតស្និតគ្នា ព្រោះខ្ញុំធ្លាប់បានធ្វេីដំណេីទៅកាន់ប្រទេសកម្ពុជាជាញឹកញប់ពីមុនមក yes នាងពិតជាស្អាត៕

Samantha

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា លីវ ជីលី 
  កញ្ញា លីវ ជីលី 
  កញ្ញា លីវ ជីលី 
  កញ្ញា លីវ ជីលី 
  កញ្ញា លីវ ជីលី 
  កញ្ញា លីវ ជីលី 
  កញ្ញា លីវ ជីលី 
  កញ្ញា លីវ ជីលី 
  កញ្ញា លីវ ជីលី 
  កញ្ញា លីវ ជីលី 
  កញ្ញា លីវ ជីលី 
  កញ្ញា លីវ ជីលី 
កញ្ញា Samantha
កញ្ញា Samantha
កញ្ញា Samantha
កញ្ញា Samantha
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T