ក្រោយផ្ទុះព័ត៌មានកក្រើក មិត្តរួមសិល្ប:ឆ្លងកូវីដ១៩ ស្រាប់តែ រាជនីក្រមា មាន សូនីតា ពោលពាក្យថា…

//s9.kh1.co/12/12de3bebaac3054f56dc7f91521699096bbc80a5.png
តារា & កម្សាន្ដ

 ០៩-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កញ្ញា មាន សូនីតា ពោលពាក្យលើកទឹកចិត្ត ដល់មិត្តរួមសិល្ប:ខណដែលផ្ទុះព័ត៌មានដ៏កក្រើកពីលោក ណុប ប៉ាយ៉ារិទ្ធិ និងអ្នកនាង កែវ ចាន់ និមល ផ្ទុកវីរុសកូវីដ១៩

ភ្នំពេញ: ក្រោយពីមានការផ្ទុះករណីដែលសិល្បករខ្មែរពីររូប គឺអ្នកនាង កែវ ចាន់និមល និងលោក ណុប ប៉ាយ៉ារិទ្ធិបានឆ្លងជំងឺកូវីដ១៩រួចមក ភ្លាមៗនោះក៏មានមិត្តរួមសិល្ប:ជាច្រើន រួមទាំងកញ្ញា មាន សូនីតា ដែលមហាជនខ្មែរ បានស្គាល់ថា ជារាជនីក្រមានោះ បានធ្វើការសម្តែងចំណាប់អារម្មណ៍របស់ខ្លួននៅក្នុងជាអ្នកសិល្ប:ដូចគ្នា ជុំវិញបញ្ហាទាំងនេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សាររបស់ រាជនីក្រម៉ា មានសូនីតា
សាររបស់ រាជនីក្រម៉ា មានសូនីតា
កញ្ញា មានសូនីតា
កញ្ញា មានសូនីតា

ក្នុងនាមខ្ញុំជាអ្នកសិល្បៈមួយរូបដែល ខ្ញុំគិតថាប្រាកដមានទឹកចិត្តស្រដៀងគ្នា មានគោលដៅ ប្រហាក់ប្រហែលគ្នា សំខាន់គឺស្រលាញ់សិល្បៈ ក្នុងរឿងនេះខ្ញុំសុំមានយោបល់បន្តិចថាគ្មានអ្នកណាចង់ឲ្យមានរឿង គ្មានអ្នកចង់ឲ្យលងជំងឺនោះទេ បើគិតឲ្យដល់ទៅចំពោះការទៅថតស្ពតក៏ក្នុងនាមជួយសង្គមដើម្បីផ្សព្វផ្សាយអនាម័យកូវិតដែរ តែដោយហេតុការណ៍អាក្រក់ក៏មានរឿងអកុសលបែបនេះកើតឡើង ចឹងសូមបងប្អូនទាំងអស់កុំមានភាពអវិជ្ជមានមានចំពោះអ្នកសិល្បៈអី 😷🙏 ក្នុងកំឡុងពេលនេះត្រូវធ្វើចិត្តឲ្យស្ងប់ ថែសុខភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ត រក្សាអនាម័យ សូមឲ្យមានការប្រុសប្រយ័ត្នអោយខ្ពស់ជាងមុន ហាត់ប្រាណឲ្យទៀងទាត់ផ្អាកជួបមនុស្សមួយរយៈ តាមដានព័ត៌មានត្រឹមត្រូវ ហើយក៏សូមជូនពរឲ្យអ្នកអស់គ្នារួចចាក់ផុតពីពេលវេលាដ៏អាក្រក់មួយនេះផង 🙏។

កញ្ញា មាន សូនីតា
លោក ណុប ប៉ាយ៉ារិទ្ធិ និងអ្នកនាង កែវចាន់ និមល
លោក ណុប ប៉ាយ៉ារិទ្ធិ និងអ្នកនាង កែវចាន់ និមល

គួររំលឹកផងដែរថា ក្រោយពីមានការឆ្លងរីករាលដាលជាសហគមន៍២០ កុម្ភ: រួចមក ស្រាប់តែពេលថ្មីៗនេះ គឺមានសិល្បការនី ដែលជាពិធីករ អ្នកនាង​ កែវ ចាន់និមល ត្រូវបានរកឃើញថា​ មានជំងឺកូវីដ១៩ ព្រមទាំងលោក ណុប ប៉ាយ៉ារិទ្ធិ​ ផងដែរនោះ នេះអាចសរបង្ហាញឲ្យយើងឃើញថា កូវីដ១៩ មិនទៅណាឆ្ងាយពីយើងទេ សូមប្រជាជនទូទាំងប្រទេស បន្តអនុវត្តនូវវិធានការសុវត្ថិភាព៣កុំ ៣ការពារ ដើម្បីជៀសឆ្ងាយពីជំងឺដ៏សែនកាចសាហាវមួយនេះ៕

ណុប បាយ៉ារិទ្ធមាន សូនីតាកែវ ចាន់និមល
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T