នី រតនា ពោលពាក្យប៉ុន្មានម៉ាត់នេះក្នុងថ្ងៃខួបកំណើត កូនស្រីបណ្តូលចិត្តខ្លួន

//s9.kh1.co/e2/e28db4562524cdaa888bb8d62727e2590e4ad03f.png
តារា & កម្សាន្ដ

 ០៧-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ពិធីខួបកំណើតកូនស្រី លោកនីរតនា ស្រាប់តែលោកពោលពាក្យយ៉ាងមានអត្ដន័យចំពេលដែលក្រុមគ្រួសារលោក និងភរិយារៀបចំពិធីខួបកំណើតឲ្យដល់កូនស្រីជាទីស្រលាញ់។

ភ្នំពេញ:​ តារាចម្រៀងដ៏ល្បីឈ្មោះ លោក នីរតនា ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តទស្សនិកជនខ្មែរទូទាំងប្រទេសបានស្គាល់ថា លោកធ្លាប់ជាអតីតម្ចាស់ជ័យលាភីពានរង្វាន់ Cambodia Idol កាលពីពេលកន្លងទៅនោះ ខណ:ពេលដែលលោកបានរៀបការរួច ប្រជាប្រិយភាព និងសន្ទុះនិងការគាំទ្រលើលោករូបពីសំណាក់ហ្វេនៗក៏មានច្រើនណាស់ដែរ រីឯចំណែកចំណងអាពាហ៍ពិពាហ៍របស់លោក ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តដែលជាអ្នកនិយមគាំទ្រលោកផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក នីរតនា
លោក នីរតនា

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្នុងឱកាសនៃពិធីខួបកំណើតគម្រប់ខួប១ឆ្នាំរបស់កូនស្រីលោក គេសង្កេតឃើញថា មានការរៀបចំ តុបតែងលម្អយ៉ាងមានសោភ័ណភាព ពិសេសគឺឃើញថា លោកនីរតនា ភរិយារបស់លោក និងកូនស្រីដ៏សែនខូត មានទឹកមុខសប្បាយរីករាយ ប្រកបដោយសុភមង្គលយ៉ាងខ្លាំង រហូតធ្វើឲ្យហ្វេនៗមានចំនួនបានបង្ហាញអារម្មណ៍សរសើរដល់ចំណងអាពាហ៍ពិពាហ៍ដ៏ផ្អែមល្អែមរបស់អ្នកទាំងពីរ។ លោកក៏បានបញ្ចេញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់លោក តាមរយ:គណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោកយ៉ាងដូច្នេះថា៖

សារលោកនីរតនា
សារលោកនីរតនា

សុភមង្គលក្នុងគ្រួសារ មិនមែនជារឿងចៃដន្យ តែជារឿងដែលត្រូវបង្កើតឡើង ស្នាមញញឹមរបស់អូននិងកូន ជាក្តីសុខនិងជាកំលាំងចិត្តរបស់បង រីករាយថ្ងៃកំណើតកូនស្រីប៉ា នីវណ្ណ មែលឡានី ដោយសារកូវីតទើបប៉ាម៉ាក់ត្រូវលុបចោលកម្មវិធីធំដែលគ្រោងទុក គឺនៅត្រឹមកម្មវិធីតូចមួយមានតែគ្រួសារ ប៉ុន្តែពោរពេញទៅដោយក្តីសុខ និង សុភមង្គល Happy 1st Birthday to my baby MEL

លោក នីរតនា

គួររំលឹកផងដែរថា ក្រោយពីលោក នីរតនា​ បានរៀបអាពាហ៍ពិពាហ៍ជាមួយនិងភរិយាដ៏ស្រស់ស្អាតរបស់លោករួច លោកក៏ទទួលបានចំណងដៃអាពាហ៍ពិពាហ៍នូវកូនស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរ។

ចង់ដឹងថាតើ ថ្ងៃខួបកំណើតរបស់កូនស្រីនីរតនា មានភាពសប្បាយ និងប្រកបដោយសុភមង្គលយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖

ក្រុមគ្រួសារលោកនីរតនា និងភរិយា
ក្រុមគ្រួសារលោកនីរតនា និងភរិយា
លោកនីរតនា ភរិយា និងកូន
លោកនីរតនា ភរិយា និងកូន
កូនស្រីលោកនីរតនា
កូនស្រីលោកនីរតនា
ក្រុមគ្រួសារលោកនីរតនា និងភរិយា
ក្រុមគ្រួសារលោកនីរតនា និងភរិយា
លោកនីរតនា ភរិយា និងកូន
លោកនីរតនា ភរិយា និងកូន
កូនស្រីលោកនីរតនា
កូនស្រីលោកនីរតនា
ពិធីខួបកំណើតកូនស្រី
ពិធីខួបកំណើតកូនស្រី
នី រតនា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T