​​កាលៈ​​​ទេសៈ​​​​អាក្រក់​​​​យ៉ាង​​ណា​​ ក៏​​អ្នក​​​នៅ​​តែ​​​អាច​​​យក​​​រួច​​​ខ្លួន​​​បាន​ បើ​ចេះ ​៣​​ចំណុច​​នេះ​

//s9.kh1.co/c4/c4b20bb91f5e3f0c86e362c2e6f6c44c6ba29b3f.jpg
ប្រលោមលោក & អប់រំ

 ០៥-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ទោះ​​ស្ថិត​​ក្នុង​​ស្ថានភាព​បែបណា​ក៏ដោយ អ្នក​នៅ​តែ​អាច​​សប្បាយ​​ចិត្ត​​បាន​ឲ្យ​តែ​ចេះ​នូវ​វិធីសាស្រ្ត​ទាំង ៣ យ៉ាងនេះ

នៅពេលដែលមនុស្សបានជួបប្រទះនូវបញ្ហាក៏ដូចជាវិបត្តិអ្វីមួយពិតណាស់ថា ពួកគេត្រូវខ្វល់ខ្វាយកើតទុក្ខ សោក​សង្រេង​ជាមួយវា អ្នកខ្លះក៏ចេះរកវិធីរំសាយអារម្មណ៍មិនឳ្យតានតឹងយូរ ប៉ុន្តែមនុស្សមួយចំនួនទៀតហាក់​ដូចជា​យប់​ងងឹត​រកពន្លឺថ្ងៃមិនឃើញយ៉ាងអញ្ចឹង។ ដោយឡែកខាងក្រោមនេះគឺជាវិធីសាស្រ្ត ៣ យ៉ាងដែលអាចជួយឳ្យអ្នក​មាន​ភាព​ស្រស់បំព្រងជានិច្ច បើទោះបីជាអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

/ បើកចិត្តទទួលយករឿងដែលកំពុងកើតមាន

រូបតំណាង
រូបតំណាង

វិធីនេះអាចនឹងពិបាកធ្វើចិត្តបន្តិច ក៏ប៉ុន្តែនេះជារឿងមួយដែលអ្នកមិនអាចប្រកែកបានទេថាអ្វីដែលអ្នកកំពុងជួបប្រទះ វាជារឿងពិតមិនមែនសុបិន្តឡើយ បើកចិត្តទទួលយកនោះអ្នកនឹងមិនមានអារម្មណ៍ថា​ហត់ចំពោះរឿង​ដែលកើត​ឡើង​នោះទេ។

/ ស្រឡាញ់ខ្លួនឯងឳ្យបានច្រើន

រូបតំណាង
រូបតំណាង

ទោះជាកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ចំនុចមួយនេះវា​នឹងធ្វើឳ្យអ្នក​អាចឆ្លង​កាត់បាន​ដោយ​មិន​លំបាក​ទេ ការស្រឡាញ់ខ្លួនឯង យល់ពីតម្លៃរបស់ខ្លួន ជឿជាក់ទុកចិត្តថាខ្លួនអាចធ្វើបាន នោះអ្នកនឹង​មាន​សង្ឃឹម​ហើយ​​ដោះស្រាយបញ្ហាបានដោយសន្តិភាព។

/​ ការអធ្យាស្រ័យចំពោះខ្លួនឯង និងអ្នកដទៃ

រូបតំណាង
រូបតំណាង

បញ្ហាតែងកើតមានអាចបណ្តាលមកពីអ្នកខ្លួនឯង ឬអ្នកដទៃជាអ្នកសាង ប៉ុន្តែមិនថាអ្នកណាជាអ្នកបង្កើតឡើងនោះទេ វាសុទ្ធតែអាចធ្វើឳ្យអ្នកឈឺចាប់ និងគ្មានក្ដីសុខ។ ដូច្នេះអ្នកត្រូវចេះបើកចិត្តឳ្យទូលាយ ព្រមអភ័យទោស និង​ផ្ដល់នូវក្ដី​ស្ងប់សម្រាប់ផ្លូវចិត្ត ព្រោះវាជាដើមទុនក្នុងការស្វែងរកនូវមាគ៌ាបវរសម្រាប់អ្នកខ្លួនឯងផ្ទាល់ និងអ្នកដទៃ៕

Sark Phila
Phila (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T