រាប់​អាន​​ទៅ​​មិន​​ខុស​​ទេ! ស្គាល់​មនុស្ស ៣ ប្រភេទ​នេះ ជីវិត​អ្នក​នឹង​​​ចេញ​​​ឆ្ងាយ​​​ពី​​​ភាព​​អន្ត​រាយ​​

//s9.kh1.co/ff/ffd6f34f32103ae5ae7dbd54d71659955b3b609a.png
ប្រលោមលោក & អប់រំ

 ០៤-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បើចង់ទទួលបានភាពជោគជ័យ អ្នកគួររាប់អានមនុស្ស ៣ ប្រភេទនេះ

តើអ្នកដែលធ្លាប់សួរខ្លួនឯងថា ហេតុអ្វីបានជាជីវិតរបស់អ្នកមិនប្រសើរសោះអ៊ឹចឹង? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ភាពមិនរីកចំរើននៃបុគ្គលម្នាក់អាចបណា្តលមក​ពីកត្តាជាច្រើន ក៏ប៉ុន្តែកតា្តដែលសំខាន់មួយដែល​អ្នកគួរ​យល់​​ដឹង​នោះ គឺកត្តាដែលបណា្តលមកពីមនុស្សនូវជុំវិញខ្លួនអ្នក ដែលរួមបញ្ជូលទាំងមិត្តភក្តិដែលអ្នកសេពគប់ និង​ចំណាយ​ពេលវេលានៅជាមួយច្រើន ព្រោះអ្នកទំាងនោះមានឥទ្ធិ​ពលខ្លាំងដល់ផ្នត់គំនិត និងការគិតរបស់អ្នក។ 

បើចង់អោយជីវិតឈានទៅរកភាពជោគជ័យ អ្នកគប្បីរាប់អានមនុស្ស ៣ ប្រភេទខាងក្រោមនេះអោយបានច្រើននាក់ ៖

1- មនុស្សដែលឧស្សាហ៍ព្យាយាម

មនុស្សប្រភេទនេះជាទូទៅតែងតែជម្រុញ និងផ្តល់កម្លាំងចិត្តឲ្យអ្នកខិតខំធ្វើការងារជារៀងរាល់ថ្ងៃ។ តែបើមិត្តភក្តិរបស់​អ្នក​សុទ្ធ​តែជាប្រភេទមនុស្សខ្ជិល មិនឲ្យតម្លៃលើការតស៊ូព្យាយាម ទង្វើរបស់គេនឹងធ្វើអោយអ្នកក្លាយទៅជា​មនុស្ស​មិន​ចូលចិត្តធ្វើការងារ និងមិនខិតខំប្រឹងប្រែងធ្វើការងារដែលមានប្រយោជន៍ ព្រោះមានអារម្មណ៍ថាខ្ចិលដូចគេដែរ។

រូបតំណាង
រូបតំណាង

2-មនុស្សមានគំនិតសុទិដ្ឋិនិយម (គិតអ្វីៗក្នុងផ្លូវល្អ)

បើអ្នកមានគំនិតវិជ្ជមាន អ្នកនឹងមានកម្លាំងចិត្តរួមទាំងភាពរីករាយចំពោះការងារដែលអ្នកកំពុងធ្វើ។ ភាពវិជ្ជមានបែប​នេះអាចជំរុញឲ្យអ្នកទទួលបាននូវភាពជោគជ័យ ក្នុងការធ្វើអាជីវកម្ម ការងារ ឬការសិក្សាជាដើម។បើអ្នករាប់អានជាមួយមនុស្សប្រភេទនេះច្រើន អ្នកនឹងសងេ្កតឃើញថាការគិតរបស់អ្នកនឺងមានទំនោរទៅរក​ភាព​វិជ្ជមាន​ជាក់ជាមិនខាន។

រូបតំណាង
រូបតំណាង

3- មនុស្សដែលមានក្តីសុបិន្តសម្រាប់អនាគត 

មនុស្សមានគោលដៅ និងមានបំណងប្រាថា្នធំក្នុងជិវីតរបស់គេ ក៏នឹងជួយយើងអោយសំរេចបំណងប្រាថ្នារបស់​យើង​ដែរ​។ សេពគប់ជាមួយមនុស្សប្រភេទនេះ នឺងធ្វើឲ្យអ្នកមានមហិច្ចតាក្នុងជីវិត។ អ្នកនឹងចាប់ផ្តើមសួរខ្លួនឯងអំពីបំណង​ប្រាថា្នរបស់អ្នកដូចគេដែរ។ បន្ទាប់មកអ្នកនឹងព្យាយាមសម្រេចនូវគោលដៅជីវិតរបស់អ្នក។ បើអ្នកមានមិត្តដែលមានគោលដៅតែមួយ ឬស្រដៀងគ្នានោះ គឺកាន់តែប្រសើរ ហើយឳកាសជោគជ័យកាន់តែមាន​ច្រើន​។ ផ្ទុយមកវិញបើមិត្តរបស់អ្នកសុទ្ធតែគា្មនគោលដៅច្បាស់លាស់ និងមហិច្ចតានោះទេអ្នកនឺងអាចកា្លយទៅជា​មនុស្ស​ដែលគា្មនគោលដៅសម្រាប់ជីវិតដែរ។

រូបតំណាង
រូបតំណាង

សរុបមក អ្នកគួរតែជ្រើសរើសមិត្តភក្តិដែលនាំទៅកាន់ភាពជោគជ័យ និងមិត្តភក្តិណាដែលធ្វើជាគំរូសម្រាប់អ្នក ព្រោះ​មនុស្សនៅជុំវិញខ្លួនរបស់អ្នកមានឥទ្ធិពលយ៉ាងខ្លាំងកា្លក្នុងការជំរុញទៅកាន់ភាពជោគជ័យ និងភាពបរាជ័យ៕

CHHIN SREYLEAK
Stella78 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T