ផ្អើលពេញបណ្តាញសង្គម! ក្រោយលោក William Guang បញ្ចេញសាររូបភាពមួយដែល បុគ្គល អ៊ឹម សុវណ្ណារិទ្ធ ឆាតសុំការងារធ្វើ

//s9.kh1.co/61/610c949c53a714d27a0441fcf44d07d2703359c3.jpg
តារា & កម្សាន្ដ

 ០២-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនធម្មតាមែន! លោក William Guang បញ្ចេញសាររូបភាពមួយចំនួននាំឱ្យអ្នកលេងបណ្តាញសង្គមស្រឡាំងកាំង

រាជធានីភ្នំពេញ៖ លោក វីល្លៀម ហ្គ័ង ដែលពុកម៉ែបងប្អូនប្រាកដជាស្គាល់រួចមកហើយថា ជាប្រធានគណបក្សខ្មែរក្រោក។ កាលពីប៉ុន្មានម៉ោងនេះ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក វីល្លៀម ហ្គ័ង បានធ្វើការបញ្ចេញសារមួយជារូបភាព ដែលបញ្ជាក់ពីបុគ្គល អ៊ឹម សុវណ្ណារិទ្ធ ដែលជាឧក្រិដ្ឋជន ត្រូវបានកងកម្លាំងរាជអាវុធរាជធានីភ្នំពេញ ធ្វើការសម្លេះចោលទាំងគ្នីគ្នាបួននាក់ បន្ទាប់ពីមានការបាញ់តដៃគ្នាជាមួយ កងកម្លាំងរាជអាវុធ កាលពីថ្ងៃទី១ ខែ មិនា ឆ្នាំ២០២១ កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បុគ្គល អ៊ឹម សុវណ្ណារិទ្ធ ធ្លាប់ឆាតទៅលោក វីល្លៀម ហ្គ័ង នៅលើកម្មវិធី Messenger ក្នុងមូលហេតុមានបំណងចង់ធ្វើការជាតៃកុងឡានរបស់លោក  វីល្លៀម ហ្គ័ង ប៉ុន្តែត្រូវលោកធ្វើការបដិសេធ ដោយបានជម្រាបទៅវិញថា លោកមានតៃកុងឡានរួចហើយ៕

ជាមួយគ្នានោះ លោក វីល្លៀម ហ្គ័ង បានបញ្ចេញរូបទាំងនោះ ដោយបានសរសេរ Caption ដូច្នេះថា៖

ចេះតែឆ្ងល់ថា មេឧក្រិដ្ឋជនចាប់ជំរិតដូចប្រហែលៗមុខ ការពិតទាល់ឆែកមេីលបានដឹងថា ធ្លាប់ឆាតមកសុំបេីកឡានអោយខ្ញុំ ៣ ៤ ដង តែត្រូវខ្ញុំបដិសេដ ។ កុំអីក្លាយជាជ្រូកខ្វៃផស់វាបាត់ ។ បានន័យថាដេីរសុំការងារគេគ្រប់គ្នា ដេីម្បីសិក្សាថាមួយណាអាចធ្វេីស៊ីបាន ?

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

លោក វីល្លៀម ហ្គ័ង
លោក វីល្លៀម ហ្គ័ង
បុគ្គល អ៊ឹម សុវណ្ណារិទ្ធ
បុគ្គល អ៊ឹម សុវណ្ណារិទ្ធ
https://s9.kh1.co/__image/w=650,h=826,q=100/e9/e9337065df3a3ab0f2e9b10b7e52faba3474c3da.jpg
សារឆ្លើយឆ្លងតាម Messenger
សារឆ្លើយឆ្លងតាម Messenger
https://s9.kh1.co/__image/w=650,h=1408,q=100/30/3095a80a4f19f75848088b81a56dbc204cca9779.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T