សូម្បីពិធីករក៏ក្តុកក្តួល ក្រោយលោក អាន គុណកូឡា ទម្លាយហេតុ ផលបាត់មុខពីសិល្បៈ តាមពិតគាត់ មានជំងឺនេះ (មានវីដេអូ)

//s9.kh1.co/8e/8e1b64d2897804cbb518ad29d43ece4730f45b67.jpg
តារា & កម្សាន្ដ

 ២៨-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រោយបាត់មុខពីសិល្បៈយ៉ាងយូរមក ពេលនេះ ក្នុងកម្មពិធី3Fun លោក អាន គុណកូឡា បានទម្លាយហេតុផលពីការលែងដៃពីសិល្បៈ

រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនស្ទើរតែភ្លេច តារាចម្រៀង អាន គុណកូឡា​ ដែលធ្លាប់ល្បីឈ្មោះខ្លាំង តែក្រោយមកបែរជា បាត់មុខមាត់សូម្បីរូបថតក៏មិនបង្ហោះ ។ ខណៈពេលនេះ អ្នកគាំទ្រ ចាប់ផ្តើមចងចាំលោកវិញ បន្ទាប់ពីផ្ទុះព័ត៌មានលោកបានចូលរោងការជាមួយនឹង ភរិយាលោក កាលកន្លងទៅថ្មីៗ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ អ្នកគាំទ្រ ពិតជាមានការចោទសំណួរជាច្រើន ពីហេតុផលអ្វីធ្វើឲ្យរូបលោក ហាក់បីដូចជាលែងដៃពីសិល្បៈបែបនេះទៅវិញ។ 

តែ គួរបញ្ជាក់ផងដែរថា ក្រោយពេលមានចម្ងល់យ៉ាងច្រើនបែបនេះ កម្មពិធី 3Fun បានអញ្ជើញលោក អាន គុណកូឡា ធ្វើជាភ្ញៀវកិត្តិយស។ ជាមួយនឹងសំណួរចាក់ដោត ពីមូលហេតុដែលលោកបាន លែងដៃពីសិល្បៈនោះ រូបលោកបានទម្លាយប្រាប់ថា ៖

លោកមានជំងឺបាក់ទឹកចិត្ត ព្រោះក្នុងវិថីសិល្បៈនេះ លោកបានជួបមនុស្សជាច្រើន ដែលមិនស្មោះត្រង់ជាមួយខ្លួន និងជាច្រើនជំពូកផ្សេងទៀត ដែលធ្វើឲ្យរូបលោកចាប់ផ្តើមមិនចូលចិត្ត ជាមួយគ្នានេះ លោកក៏កាន់តែបាក់ទឹកចិត្តក្រោយពេល ខ្លួនធ្លាក់ប្រជាប្រិយភាព មិនតែប៉ុណ្ណោះ ដោយសារតែជម្ងឺបាក់ទឹកចិត្តនេះមានរយៈពេលយូរ ទើបធ្វើឲ្យវាវិវត្តន៍ទៅជម្ងឺស្ត្រេស ដែលធ្វើឲ្យរូបលោក ពិបាកក្នុងខ្លួន គ្មានមិត្តភក្តិត្រូវនិយាយជាមួយ ចូលចិត្តនៅតែក្នុងបន្ទប់ និងគិតច្រើនហួសហេតុ រហូតគេងមិនបានគ្រប់គ្រាន់ លើសពីនេះទៅទៀត លោកចង់ឲ្យបាត់ឈ្មោះ អាន គុណកូឡា នេះចេញពីសិល្បៈ មិនបង្ហោះរូបថត និងច្រានចោលរាល់ការអញ្ជើញឲ្យច្រើននៅការប្រគំតន្ត្រីជាច្រើន​ដោយ ដាក់លេសថា រូបលោកមានភាពរវល់ធុរៈផ្ទាល់ខ្លួន៕

  លោក អាន គុណកូឡា

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖ 

   លោក អាន គុណកូឡា
   លោក អាន គុណកូឡា
   លោក អាន គុណកូឡា
   លោក អាន គុណកូឡា
   លោក អាន គុណកូឡា
   លោក អាន គុណកូឡា
   លោក អាន គុណកូឡា
   លោក អាន គុណកូឡា
   លោក អាន គុណកូឡា
   លោក អាន គុណកូឡា
   លោក អាន គុណកូឡា
   លោក អាន គុណកូឡា
រូបភាព
រូបភាព
រូបភាព
រូបភាព
អាន គុណកូឡា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T