ក្រោយក្លាយជាតារាចម្រៀងឯករាជ្យ! កូនប្រុស ព្រាប សុវត្ថិ ចេញMVបទថ្មី ឡូយមិនចាញ់បរទេស (មានវីដេអូ)

//s9.kh1.co/d2/d2a67909c5440e57f9cec5c3b33c74db5cc64fa4.jpg
តារា & កម្សាន្ដ

 ២២-កុម្ភៈ-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

អស់ទាស់ កូនប្រុសរបស់លោក ព្រាប សុវត្ថិ ពេលនេះ​ ដាក់មួយបទឡូយសាហាវខ្លាំងណាស់ ក្រោយពីប្រកាសថាខ្លួនខ្លួនជាតារាចម្រៀងឯករាជ្យ។

ភ្នំពេញ៖ កាលពីពីរថ្ងៃមុននេះ អតីតតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស សុវត្ថិ សិរីវុឌ្ឍ បានចេញបទថ្មីមួយបទ យ៉ាងពីរោះ ក្រោយពីបានប្រកាសថា ខ្លួននឹងក្លាយ​ជាតារាចម្រៀងឯករាជ្យវិញម្តង ដោយមិនបានជ្រកក្រោយឈ្មោះផលិតកម្មណាមួយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កូនប្រុសរបស់លោក ព្រាប សុវត្ថិ រូបនេះ បានធ្វើឲ្យអ្នកគាំទ្រក៏ដូចជាមហាជនមានការភ្ញាក់ផ្អើលជាមួយនឹងបទចម្រៀងមានចំណងជើងថា «Lonely» ដែលជាសមិទ្ធផលថ្មីនេះយ៉ាងខ្លាំងជាមួយបច្ចេកទេសថតវិដេអូ ក៏ដូចជាការប្រើប្រាស់សម្លេងច្រៀងរបស់តារាប្រុសវ័យក្មេងរូបនេះ ដែលធ្វើឲ្យបទចម្រៀងនេះមានលក្ខណៈល្អពិសេសខ្លាំងផងដែរ។

ចំណែកអ្នកគាំទ្រក៏បានសរសើរអំពីស្នាដៃថ្មីនេះខ្លាំងផងដែរ ដែលមើលទៅគឺទៅបច្ចេកទេសថតវីដេអូនិង ការច្រៀងគឺពិតជាមិនចាញ់បរទេសប៉ុន្មាននោះឡើយ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

សុវត្ថិ សិរីវុឌ្ឍ 
សុវត្ថិ សិរីវុឌ្ឍ 
សុវត្ថិ សិរីវុឌ្ឍ 
សុវត្ថិ សិរីវុឌ្ឍ 
សុវត្ថិ សិរីវុឌ្ឍ 
សុវត្ថិ សិរីវុឌ្ឍ 
សុវត្ថិ សិរីវុឌ្ឍ 
សុវត្ថិ សិរីវុឌ្ឍ 
កូនប្រុសទាំងបីរបស់លោក ព្រាប សុវត្ថិ (សុវត្ថិ សិរីវុឌ្ឍ ខាងស្តាំដៃ ឈុតស)
កូនប្រុសទាំងបីរបស់លោក ព្រាប សុវត្ថិ (សុវត្ថិ សិរីវុឌ្ឍ ខាងស្តាំដៃ ឈុតស)
ឈុតមួយក្នុងបទចម្រៀង «Lonely» 
ឈុតមួយក្នុងបទចម្រៀង «Lonely» 
ឈុតមួយក្នុងបទចម្រៀង «Lonely»
ឈុតមួយក្នុងបទចម្រៀង «Lonely»
ឈុតមួយក្នុងបទចម្រៀង «Lonely»
ឈុតមួយក្នុងបទចម្រៀង «Lonely»
ឈុតមួយក្នុងបទចម្រៀង «Lonely»
ឈុតមួយក្នុងបទចម្រៀង «Lonely»
ឈុតមួយក្នុងបទចម្រៀង «Lonely» 
ឈុតមួយក្នុងបទចម្រៀង «Lonely» 
វីដេអូចម្រៀង «Lonely»
សុវត្ថិ សិរីវុឌ្ឍ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T