៣ ចំណុចបង្ហាញថាអ្នកមិនទាន់អស់ចិត្តពីសង្សារចាស់ ហើយចង់ត្រឡប់ជួបគេម្ដងទៀត

//s9.kh1.co/e0/e08502e17f2ebe778f89e54bf7173354937c5745.jpg
ប្រលោមលោក & អប់រំ

 ១៩-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

៣ ចំណុចបង្ហាញថាអ្នកមិនទាន់ដាច់អស់ចិត្តពីសង្សារចាស់ ហើយចង់ត្រឡប់ជួបគេម្ដងទៀត

ស្នេហា៖ អ្នកណាក៏ធ្លាប់មានអតីតកាល អ្នកក៏ធ្លាប់ខុសតែអ្វីដែលសំខាន់គឺព្យាយាមរស់នៅជាមួយនឹងបច្ចប្បន្នកាលរបស់អ្នកថ្ងៃនេះឲ្យល្អបំផុតតាមដែលអាចធ្វើទៅបាន។ យ៉ាងណាមិញស្នេហាក៏ដូចគ្នា ការដែលយើងដាក់ចិត្តស្រលាញ់អ្នកណាម្នាក់អស់ពីចិត្តពីថ្លើមហើយសង្ឃឹមយ៉ាងមុតមាំថាអាចកាន់ដៃគ្នាជាគូជីវិត តែការពិតយើងក៏ចែកផ្លូវគ្នាវិញនៅថ្ងៃណាមួយ នោះផ្លូវចិត្តនឹងបេះដូងរបស់អ្នកប្រាកដជាឈឺចាប់ខ្ទេចខ្ទាំមិនស្ទើរនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សខ្លះបើទោះបីជាបែកផ្លូវជាមួយនឹងដៃគូយ៉ាងណាក្ដី តែបេះដូងនឹងក្ដីស្រលាញ់ហាក់មិនប្រែប្រួលសោះ ហើយតែងតែមានកូនចិត្តមួយលួចគិតពីគេចង់ជួបគេ ចង់ជានាជាមួយគេដូចដើមវិញទាំងដែលគ្រប់យ៉ាងបានបញ្ចប់ទៅហើយក្ដី។

មានឆ្ងល់អត់ ហេតុអ្វី​ខ្លួន​ឯង​ល្ងង់​យ៉ាង​នេះ? យ៉ាងណាមិញ ខាង​ក្រោម​នេះ​ជា​មូលហេតុ​៣​យ៉ាង​ដែល​បណ្ដាល​ឲ្យ​​ចិត្ត​របស់​​អ្នក​មិន​ដាច់​ស្រឡះ​បែប​នេះ ដូច្នេះ​អ្នក​ត្រូវ​ស្វែង​យល់ ដើម្បី​​យក​ឈ្នះ​ខ្លួន​ឯង​ឲ្យ​បាន៖​

៣. អ្នក​នៅ​តែ​ចាត់​ទុក​គេ​ជា​គូ​ស្នេហ៍​

រូបតំណាង
រូបតំណាង

អ្នក​នៅ​តែ​មានះ មិន​ព្រម​ទទួល​ការ​ពិត ហើយ​គិត​ថា​គេ​នៅ​តែ​​​មាន​ចិត្ត​ស្រឡាញ់​អ្នក​​ដែរ​។ អ្នក​​​ព្យាយាម​ឱប​ក្រសោប​ ​រឿង​អតីតកាល​មិន​ព្រម​លែង​។ លទ្ធផល គឺ​អ្នក​ម្នាក់​ឯង​ដែល​គ្រាំគ្រា ដូច្នេះ​អ្នក​ត្រូវ​ដឹង​ថា​បើ​គេ​នៅ​ស្រឡាញ់​ គេ​ប្រាកដ​ជា​មិន​​ទុក​អ្នក​ចោល​បែប​នេះ​ទេ​។

២. ត្រូវការ​ពេល​វេលា ក្នុង​ការ​បំភ្លេច​

រូបតំណាង
រូបតំណាង

ដោយសារ​តែ​​នៅ​ជាមួយ​គ្នា​រយៈ​ពេល​យូរ ធ្វើ​ឲ្យ​អ្នក​ធ្លាប់​ជាមួយ​ជីវិត​ដែល​មាន​គេ ដូចជា​ធ្លាប់​ទៅ​ណា​មក​ណា​ ញ៉ាំ​អាហារ ឬ​ចែក​រំលែក​​បញ្ហា​ជាមួយ​គ្នា​ជា​ដើម​។ អនុស្សាវរីយ៍​​កាន់​តែ​ច្រើន អ្នក​កាន់​តែ​ត្រូវការ​ពេល​វេលា​​យូរ​ក្នុង​ការ​បំភ្លេច​។​​ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា គ្មាន​អ្វី​ទៀងទាត់​ទេ​លើ​លោក​នេះ ជួប​បែក​គឺ​ជា​រឿង​ធម្មតា​របស់​មនុស្ស​គ្រប់​រូប​។​

១. វត្តមាន​របស់​គេ​

រូបតំណាង
រូបតំណាង

អ្នក​​មិន​ត្រូវការ​អ្វី​ទាំង​អស់ ក្រៅ​ពី​ចង់​​បាន​គេ​ម្នាក់​នោះ​មក​​នៅ​ក្បែរ​ខ្លួន​។ អ្នក​ឲ្យ​តម្លៃ​​សំខាន់​របស់​គេ លើស​ខ្លួន​ឯង រហូត​ពិបាក​នឹង​រស់នៅ​បន្ត​ពេល​ដែល​គ្មាន​វត្តមាន​គេ​។ ដូច្នេះ​អ្នក​ត្រូវ​កំណត់​គោលដៅ​ជីវិត​ខ្លួន​ឯង​ជា​ថ្មី ដែល​គ្មាន​រូប​គេ បែប​នេះ​ទើប​ជីវិត​អ្នក​​អាច​រក​ឃើញ​ពន្លឺ​ម្ដង​ទៀត​។

ព្យាមយាមធ្វើខ្លួនឲ្យរវល់ជាមួយនឹងការងារ ការសិក្សា មិនយូរមិនឆាប់ទេអ្នកគង់តែភ្លេចគេបាន ព្យាយាមគិតអ្វីដែលល្អៗសម្រាប់ខ្លួនឯង ព្រោះថ្ងៃខាងមុខមានតែអ្នកខ្លួនឯងទេដែលត្រូវរស់នៅជាមួយនឹងខ្លួនរបស់អ្នក៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T