Rain ក្លាយជាផលិតករ និងបង្កើតក្រុមតារាចម្រៀងថ្មី Ciipher

//s9.kh1.co/8b/8b0b77aec1aa64b68fd09d56cb58f3722d35f270.jpg
តារា & កម្សាន្ដ

 ១៨-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Rain សម្តែងចំណាប់អារម្មណ៍ដែលបានក្លាយជាផលិតករ និង ការបង្កើតឡើងក្រុមតារាចម្រៀងថ្មីរបស់ខ្លួនដែលមានឈ្មោះថា Ciipher

កូរ៉េខាងត្បូង៖ ប្រិយមិត្តអ្នកនិយមតាមដាន កំពូលតារាចម្រៀងរបស់កូរ៉េខាងត្បូង គឺ Rain ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទាំងនៅកូរ៉េ និង ក្រៅប្រទេសនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្មីៗនេះ តារាបានទទួលបានហាងឆេងខ្ពស់ដោយខ្លួនបានក្លាយជាផលិតករមួយសម្រាប់តារាចម្រៀងប្រុសមួយក្រុមថ្មី ដែលមានឈ្មោះថា Ciipher។

ក្នុងនោះដែរ តារាចម្រៀង Rain និង ក្រុមតារាចម្រៀងប្រុសដែលទើបលេចមុខថ្មីស្រឡាងនេះ បានចូលរួមនៅក្នុងកម្មវិធីថតរូបសម្រាប់ទស្សនាវត្តី First Look ។

ត្រឡប់មកក្រោយបន្តិច Rain នឹងបង្កើតក្រុមតារាចម្រៀងប្រុសថ្មីមួយដែលមានឈ្មោះថា Ciipher ដែលស្ថិតក្រោមក្រុមហ៊ុន Rain Company។ កាលពីខែកុម្ភៈនេះ លោកក៏បានសម្តែងបទចំរៀង Gang ជាមួយការទទួលបានការគាំទ្រមិនធម្មតា ក្នុងកំឡុងពេលសម្តែងសម្រាប់បទចំរៀងពិសេស KBS Immortal Songs ។

ក្នុងបទសម្ភាសន៍មួយ Rain បាននិយាយថា៖

មានកត្តាជាច្រើន ដែលពាក់ព័ន្ធនឹងដំណើរការបង្កើតក្រុម Ciipher ថ្មីនេះឡើង ប៉ុន្តែនៅពេលដែលខ្ញុំជួបពួកគេទាំងនោះ អារម្មណ៍ខ្ញុំប្រាប់ថា ខ្ញុំអាចពឹងពាក់លើពួកគេបាន មិនគ្រាន់តែពេលវេលារបស់ខ្ញុំ ឬ ជំនាញរបស់ខ្ញុំនោះទេ ប៉ុន្តែសម្រាប់អ្វីដែលខ្ញុំ បានកសាងមក។ មិនថាក្រុមតារាចម្រៀងថ្មីនេះ ទទួលបានលទ្ធផលល្អឬ អាក្រក់នោះទេ ខ្ញុំគិតថា ខ្ញុំពិតជាមិនសោកស្តាយ ដែលខ្ញុំបង្កើតក្រុមនេះឡើងឡើយ ពីព្រោះថាពួកគេមានសមត្ថភាពទេពកោសល្យល្អ និង របៀបរៀបរយ។

Rain

នៅពេលដែលសួរថា លោកមានការពិបាកទេដែលក្លាយជាផលិតករនៃក្រុមថ្មីនេះ Rain បានមានប្រសាសន៍ថា៖

ជារៀងរាល់ថ្ងៃ គឺពិតជាថ្ងៃដែលគួរឱ្យរំភើប ហាក់បីដូចខ្ញុំកំពុងជិះស្គីនៅលើព្រិលទឹកកកអញ្ចឹង។ ខ្ញុំមានទាំងក្តីបារម្ភ និង ការទន្ទឹងមើលចំពោះការចំណាប់អារម្មណ៍របស់មហាជន។ តែយ៉ាងណា Ciipher ត្រូវតែខិតខំធ្វើឱ្យបានល្អដោយខ្លួនឯង ហើយខ្ញុំក៏ដូចគ្នា នោះទើបយើងអាចជួយគ្នាដោយសហការជាមួយបុគ្គលិកផ្សេងៗឱ្យបានល្បីល្បាញ និង ទទួលបានប្រជាប្រិយពីមហាជន។ ខ្ញុំពិតជាចង់ជួយក្រុមថ្មីនេះឱ្យបានជោគជ័យ និង អាចជួយធ្វើឱ្យពួកគេម្នាក់ៗអាចឈរដោយខ្លួនឯងផងដែរ។

Rain

មកស្តាប់ពីចំណាប់អារម្មណ៍របស់ Ciipher វិញ បានប្រាប់បែបនេះថា៖

Rain គឺជាមនុស្សដែលបង្ហាញពីភាពស្មោះត្រង់គ្រប់រឿងដែលគាត់ធ្វើ។ គាត់ពិតជាមើលថែយើងបានល្អណាស់ គាត់ក៏បានថតការសម្តែង និង មើលវីដេអូហាត់សមរបស់យើងដោយខ្លួនគាត់ផ្ទាល់តែម្តង ដើម្បីឱ្យទទួលបានភាពលម្អិតម៉ត់ចត់។ ក្នុងនាមជានាយក និង ផលិតករ គាត់មានលក្ខណៈតឹងតែងបន្តិច គាត់មានភ្នែកមុតស្រួច និង ត្រចៀកវៃ ដែលអាចដឹងពីការខ្វះរបស់យើង។ ប៉ុន្តែនៅពេលដែលហាត់សមចប់ គាត់ប្រែក្លាយជាមនុស្សដែលរាក់ទាក់ គាត់តែងតែជំរុញលើកទឹកចិត្ត និង ប្រាប់ឱ្យពួកយើងប្រឹងប្រែងឱ្យកាន់តែខ្លាំងរឹងមាំជាងមុនទៀត៕

ក្រុម Ciipher

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Rain 
Rain 
Rain 
Rain 
Rain 
Rain 
Rain 
Rain 
Rain 
Rain 
Rain 
Rain 
Rain ជាមួយក្រុមថ្មី Ciipher
Rain ជាមួយក្រុមថ្មី Ciipher
ក្រុម Ciipher
ក្រុម Ciipher
ក្រុម Ciipher
ក្រុម Ciipher
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T