ដក​ដង្ហើម​​ឲ្យ​​វែង​ៗ​​! ១០ ​ចំណុច​​​​ដែល​ធានា​ថា​ជួយ​​អ្នក​​​ «យក​​ឈ្នះ​​​លើ​​ភាព​​ភ័យ​ខ្លាច​»

//s9.kh1.co/88/88250c8cef0a1a032f189d22489d579111a59ebe.jpeg
យល់ដឹង

 ១៦-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មិនថាភាពភ័យខ្លាចណាក៏ដោយ ខាងក្រោមនេះជាចំណុចទាំង១០ ដែលជួយអ្នកអោយយកឈ្នះលើភាពភ័យខ្លាចរបស់អ្នក។

មិនថាភាពភ័យខ្លាចណាក៏ដោយ ខាងក្រោមនេះជាចំណុចទាំង១០ ដែលជួយអ្នកអោយយកឈ្នះ​លើភាពភ័យ​ខ្លាច​របស់អ្នក។ ចំនុចទាំងនេះគឺសម្រាប់មនុស្សដែលកំពុងដោះស្រាយជាមួយនឹងភាពភ័យខ្លាច។ ប្រសិនបើអ្នកកំពុងមាន​បញ្ហាមួយនេះ អ្នកអាចអានអត្ថបទខាងក្រោមនេះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១. ចំណាយពេលវេលាសម្រាប់ខ្លួនឯង 

ចំណាយពេលវេលាសម្រាប់ខ្លួនឯង 
ចំណាយពេលវេលាសម្រាប់ខ្លួនឯង 

វាពិបាកណាស់ក្នុងការគិតអោយច្បាស់នៅពេលអ្នកកំពុងពោរពេញដោយភាពភ័យខ្លាច។ ជំហានដំបូង អ្នកគួរ​ចំណាយពេលធ្វើអ្វីមួយដើម្បីអោយបន្ថយភាពភ័យខ្លាច ដូចជាក្រោកឈរ ដើរជុំវិញ ឬក៏ឆុងកាហ្វេផឹក។ 

ទី២. ដកដង្ហើមអោយវែងៗ

ដកដង្ហើមអោយវែងៗ 
ដកដង្ហើមអោយវែងៗ 

ប្រសិនបើបេះដូងអ្នកលោតញាប់ដោយសារភាពភ័យខ្លាច អ្វីដែលល្អបំផុតគឺកុំប្រឆាំងជាមួយវា។ អ្នកគួរនៅកន្លែង​ដែល​អ្នកកំពុងនៅ និងដកដង្ហើមអោយបានវែងៗ យឺតៗតាមដែលអាចធ្វើទៅបាន។ 

ទី៣. អ្នកត្រូវប្រឈមមុខជាមួយនឹងវា

ប្រឈមមុខ 
ប្រឈមមុខ 

ការគេចចេញពីភាពភ័យខ្លាចគឹធ្វើអោយអ្នកកាន់តែមានភាពខ្លាច ដូច្នេះអ្នកគួរតែប្រឈមមុខជាមួយវា។ 

ទី៤. ស្រមៃពីការដែលមិនល្អបំផុត

ស្រម៉ៃពីការដែលមិនល្អបំផុត 
ស្រម៉ៃពីការដែលមិនល្អបំផុត 

នៅពេលដែលយើងរំពឹងពីអ្វីមួយខ្លាំងពេក វាអាចធ្វើអោយយើងខ្លាចនឹងភាពបរាជ័យ។ អ្នកគួរគិតអំពីលទ្ធផល​អវិជ្ជមាន​​ជាមុនសិន ងាយស្រួលអោយយើងអាចទទួលយកវាបាន នៅពេលដែលវាមកដល់អ្នក។ 

ទី៥. មើលទៅលើភស្តុតាង

មើលទៅលើភស្តតាង
មើលទៅលើភស្តតាង

ជួនកាលការធ្វើរបៀបនេះ ជួយអ្នកអោយអាចប្រឈមមុខនឹងគំនិតភ័យខ្លាច។ ឧទាហរណ៍ ប្រសិនបើអ្នកជាប់​នៅក្នុង​ជណ្ដើរយន្ត អ្នកគួរសួរខ្លួនឯងប្រសិនបើអ្នកធ្លាប់លឺពីវាបានកើតឡើងរួចហើយជាមួយនឹងនរណាម្នាក់។ ហើយអ្នកគួរ​សួរបទ​ពិសោធន៍ពិមិត្តភ័ក្រ ឬក៏នរណាម្នាក់ដែលមានភាពភ័យខ្លាចថូចអ្នក។ 

ទី៦. កុំព្យាយាមធ្វើអ្វីអោយល្អពេក

កុំព្យាយាមធ្វើអ្វីអោយល្អពេក 
កុំព្យាយាមធ្វើអ្វីអោយល្អពេក 

ជីវិតគឺពោរពេញដោយភាពស្មុគស្មាញ។ មនុស្សជាច្រើនចង់អោយអ្វីៗដែលខ្លួនធ្វើបានល្អឥតខ្ចោះ។ ថ្ងៃមិនល្អ និង​ផល​លំបាក​អាចកើតឡើងបានគ្រប់ពេល អ្វីដែលសំខាន់ត្រូវចងចាំថា​ជីវិត​គឺពោរពេញដោយភាពរញ៉េរញ៉ៃ។ 

ទី៧. គិតអំពីកន្លែងមួយដ៏ល្អសម្រាប់ខ្លួនឯង

រកកន្លែងមួយដ៏ល្អសម្រាប់ខ្លួនឯង 
រកកន្លែងមួយដ៏ល្អសម្រាប់ខ្លួនឯង 

នៅពេលអ្នកមានភាពភ័យខ្លាច អ្នកអាចបិទភ្នែក និងស្រមៃ​អំពីកន្លែងមួយដែលមានសុវត្ថិភាព និងសន្តិភាព។ កន្លែង​អាច​ដូចជាឆ្នេរខ្សាច់ រមនីយដ្ឋាននានា និងសួនឧទ្យានជាដើម។

ទី៨. និយាយអំពីវា

និយាយអំពីវា 
និយាយអំពីវា 

អ្នកគួរស្វែងរកនរណាម្នាក់ដែលអ្នកអាចទុកចិត្តបាន ព្រមទាំងនិយាយពីភាពភ័យខ្លាចរបស់អ្នកទៅកាន់ពួកគេ ជាពិសេ​ស​​មនុស្សដែលមានអាយុច្រើនជាងអ្នក។ ពួកគេអាចនឹងមានគន្លឹះ និងយោបល់សម្រាប់​អ្នកក៏អាចថា​បាន​ដែរ​។ ​

ទី៩. ចាប់ផ្តើមវាសារឡើងវិញ 

ចាប់ផ្តើមវាសារឡើងវិញ 
ចាប់ផ្តើមវាសារឡើងវិញ 

ប្រសិនបើអ្នកភ័យខ្លាចនឹងធ្វើអ្វីមួយ ជាពិសេសភាពបរាជ័យ អ្នកគួរតែប្រឈមមុខជាមួយនឹងវា។ នៅពេលអ្នក​បរាជ័យ អ្នកអាច​ចាប់ផ្តើមរឿងរបស់អ្នកសារជាថ្មី។ វានឹងមិនដែលយឺតពេលឡើយសម្រាប់អ្នកដែលចង់ចាប់ផ្តើម​ធ្វើអ្វីមួយ​ឡើងវិញ។ 

ទី១០. អបអរសារទរចំពោះខ្លួនឯង

អបអរសារទរចំពោះខ្លួនឯង 
អបអរសារទរចំពោះខ្លួនឯង 

ត្រូវចេះលើកទឹកចិត្តខ្លួន និងមិនត្រូវបំបាក់ទឹកចិត្តខ្លួនឯងនោះឡើង។ អ្នកត្រូវតែចេះជម្រុញខ្លួនឯងអោយប្រឈម​មុខ​នឹង​ភាពភ័យខ្លាច។ នៅពេលអ្នកធ្វើវាបានហើយ អ្នកគួរអោយរង្វាន់សម្រាប់ខ្លួនឯងចំពោះជោគជ័យដែលអ្នកទទួល​បាន​៕

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T