មិនថាភាពភ័យខ្លាចណាក៏ដោយ ខាងក្រោមនេះជាចំណុចទាំង១០ ដែលជួយអ្នកអោយយកឈ្នះលើភាពភ័យខ្លាចរបស់អ្នក។ ចំនុចទាំងនេះគឺសម្រាប់មនុស្សដែលកំពុងដោះស្រាយជាមួយនឹងភាពភ័យខ្លាច។ ប្រសិនបើអ្នកកំពុងមានបញ្ហាមួយនេះ អ្នកអាចអានអត្ថបទខាងក្រោមនេះបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទី១. ចំណាយពេលវេលាសម្រាប់ខ្លួនឯង
វាពិបាកណាស់ក្នុងការគិតអោយច្បាស់នៅពេលអ្នកកំពុងពោរពេញដោយភាពភ័យខ្លាច។ ជំហានដំបូង អ្នកគួរចំណាយពេលធ្វើអ្វីមួយដើម្បីអោយបន្ថយភាពភ័យខ្លាច ដូចជាក្រោកឈរ ដើរជុំវិញ ឬក៏ឆុងកាហ្វេផឹក។
ទី២. ដកដង្ហើមអោយវែងៗ
ប្រសិនបើបេះដូងអ្នកលោតញាប់ដោយសារភាពភ័យខ្លាច អ្វីដែលល្អបំផុតគឺកុំប្រឆាំងជាមួយវា។ អ្នកគួរនៅកន្លែងដែលអ្នកកំពុងនៅ និងដកដង្ហើមអោយបានវែងៗ យឺតៗតាមដែលអាចធ្វើទៅបាន។
ទី៣. អ្នកត្រូវប្រឈមមុខជាមួយនឹងវា
ការគេចចេញពីភាពភ័យខ្លាចគឹធ្វើអោយអ្នកកាន់តែមានភាពខ្លាច ដូច្នេះអ្នកគួរតែប្រឈមមុខជាមួយវា។
ទី៤. ស្រមៃពីការដែលមិនល្អបំផុត
នៅពេលដែលយើងរំពឹងពីអ្វីមួយខ្លាំងពេក វាអាចធ្វើអោយយើងខ្លាចនឹងភាពបរាជ័យ។ អ្នកគួរគិតអំពីលទ្ធផលអវិជ្ជមានជាមុនសិន ងាយស្រួលអោយយើងអាចទទួលយកវាបាន នៅពេលដែលវាមកដល់អ្នក។
ទី៥. មើលទៅលើភស្តុតាង
ជួនកាលការធ្វើរបៀបនេះ ជួយអ្នកអោយអាចប្រឈមមុខនឹងគំនិតភ័យខ្លាច។ ឧទាហរណ៍ ប្រសិនបើអ្នកជាប់នៅក្នុងជណ្ដើរយន្ត អ្នកគួរសួរខ្លួនឯងប្រសិនបើអ្នកធ្លាប់លឺពីវាបានកើតឡើងរួចហើយជាមួយនឹងនរណាម្នាក់។ ហើយអ្នកគួរសួរបទពិសោធន៍ពិមិត្តភ័ក្រ ឬក៏នរណាម្នាក់ដែលមានភាពភ័យខ្លាចថូចអ្នក។
ទី៦. កុំព្យាយាមធ្វើអ្វីអោយល្អពេក
ជីវិតគឺពោរពេញដោយភាពស្មុគស្មាញ។ មនុស្សជាច្រើនចង់អោយអ្វីៗដែលខ្លួនធ្វើបានល្អឥតខ្ចោះ។ ថ្ងៃមិនល្អ និងផលលំបាកអាចកើតឡើងបានគ្រប់ពេល អ្វីដែលសំខាន់ត្រូវចងចាំថាជីវិតគឺពោរពេញដោយភាពរញ៉េរញ៉ៃ។
ទី៧. គិតអំពីកន្លែងមួយដ៏ល្អសម្រាប់ខ្លួនឯង
នៅពេលអ្នកមានភាពភ័យខ្លាច អ្នកអាចបិទភ្នែក និងស្រមៃអំពីកន្លែងមួយដែលមានសុវត្ថិភាព និងសន្តិភាព។ កន្លែងអាចដូចជាឆ្នេរខ្សាច់ រមនីយដ្ឋាននានា និងសួនឧទ្យានជាដើម។
ទី៨. និយាយអំពីវា
អ្នកគួរស្វែងរកនរណាម្នាក់ដែលអ្នកអាចទុកចិត្តបាន ព្រមទាំងនិយាយពីភាពភ័យខ្លាចរបស់អ្នកទៅកាន់ពួកគេ ជាពិសេសមនុស្សដែលមានអាយុច្រើនជាងអ្នក។ ពួកគេអាចនឹងមានគន្លឹះ និងយោបល់សម្រាប់អ្នកក៏អាចថាបានដែរ។
ទី៩. ចាប់ផ្តើមវាសារឡើងវិញ
ប្រសិនបើអ្នកភ័យខ្លាចនឹងធ្វើអ្វីមួយ ជាពិសេសភាពបរាជ័យ អ្នកគួរតែប្រឈមមុខជាមួយនឹងវា។ នៅពេលអ្នកបរាជ័យ អ្នកអាចចាប់ផ្តើមរឿងរបស់អ្នកសារជាថ្មី។ វានឹងមិនដែលយឺតពេលឡើយសម្រាប់អ្នកដែលចង់ចាប់ផ្តើមធ្វើអ្វីមួយឡើងវិញ។
ទី១០. អបអរសារទរចំពោះខ្លួនឯង
ត្រូវចេះលើកទឹកចិត្តខ្លួន និងមិនត្រូវបំបាក់ទឹកចិត្តខ្លួនឯងនោះឡើង។ អ្នកត្រូវតែចេះជម្រុញខ្លួនឯងអោយប្រឈមមុខនឹងភាពភ័យខ្លាច។ នៅពេលអ្នកធ្វើវាបានហើយ អ្នកគួរអោយរង្វាន់សម្រាប់ខ្លួនឯងចំពោះជោគជ័យដែលអ្នកទទួលបាន៕