ដល់កហើយ! ត្រឹម១ខែជាង បទ «មុនបងមានប្រពន្ធអូននៅឯណា»នាយចឺម មានអ្នកទស្សនា១១លានដង (មានវីដេអូ)

//s9.kh1.co/d3/d357f5d3c127e3bed8ff3504895c262238ed6e92.jpg
តារា & កម្សាន្ដ

 ១៥-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ជិតពីរខែ បទចម្រៀង «មុនបងមានប្រពន្ធអូននៅឯណា» របស់នាយចឺម ផ្ទុះការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ ដែលមានអ្នកទស្សនារហូតដល់១១លានដង។

ភ្នំពេញ៖ ក្នុងឆ្នាំថ្មីនេះ តារាចម្រៀង ចឺម បានបំបែកឯកទកម្មថ្មីទៀតហើយ ដោយបទថ្មីរបស់លោក ដែលមានចំណងជើងថា «មុនបងមានប្រពន្ធអូននៅឯណា» ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយត្រឹមតែមួយខែជាងសោះមានអ្នកទស្សនារហូតដល់១១លានដងឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកចំពោះបទ «មុនបងមានប្រពន្ធអូននៅឯណា» បានបង្ហោះនៅក្នុងបណ្តាញសង្គមយូធូប កាលពីកាលពីថ្ងៃ២៣ ខែ ធ្នូឆ្នាំ២០២០ ដោយគិតមកទល់ថ្ងៃនេះមានរយៈពេល ជិតពីរខែ ហើយចំណែកពីសម្លេងគាំទ្ររបស់ទស្សនិកជនមានយ៉ាងគគ្រឹកគគ្រេងតែម្តង ដោយសរុបចំនួនអ្នកទស្សនាវិញគឺ ១១,០៦៥,១១៥ ដងហើយបើគិតត្រឹមពេលនេះ។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏លើកឡើងពីអត្ថន័យបទចម្រៀងនេះ ទោះបីជាមានអត្ថន័យរាងមិនសូវល្អមែនក្តី ប៉ុន្តែអ្នកនិពន្ធក៏បានបរិយាយពីតថភាព​សង្គម ដែលបានកើតឡើងពិតៗ ហើយក្រៅពីនេះសម្លេងរបស់ នាយចឺម ក៏មានលក្ខណៈសុីជាមួយបទប្រភេទនេះ ដែលធ្វើឲ្យផ្ទុះការពេញនិយមខ្លាំងផងដែរ៕

សូមចូលទស្សនារូបភាពនិង វិដេអូខាងក្រោម៖

នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
ឈុតមួយនៃបទចម្រៀង «មុនបងមានប្រពន្ធអូននៅឯណា»
ឈុតមួយនៃបទចម្រៀង «មុនបងមានប្រពន្ធអូននៅឯណា»
ឈុតមួយនៃបទចម្រៀង «មុនបងមានប្រពន្ធអូននៅឯណា»
ឈុតមួយនៃបទចម្រៀង «មុនបងមានប្រពន្ធអូននៅឯណា»
វីដេអូបទចម្រៀង «មុនបងមានប្រពន្ធអូននៅឯណា»
នាយចឺម
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T