ស្រ្ដីវ័យ២៨ឆ្នាំម្នាក់ បានទទួលនូវការថែទាំស្បែក ដោយមិនគិតប្រាក់ពីហាងកែសម្ផស្សមួយកន្លែង និងប្រើប្រាស់នូវផលិតផលដែល ហាងនោះផ្ដល់ឲ្យ តែអ្វីដែលនាងទទួលបានមកវិញ គឺមុនជាច្រើនបានចេញពាសពេញផ្ទៃមុខរបស់នាង ក្នុងរយៈពេល៤ថ្ងៃ។

យោងតាមប្រភពព័ត៌មានពី Stomp បានឲ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ Julie បានបង្ហោះរូបរបស់នាងក្នុងគេហទំព័រ ប្លក អនឡាញមួយ ដែលបង្ហាញនូវការប្រែប្រួលមុខរបស់នាង ក្នុងរយៈពេល៤ថ្ងៃ ក្រោយពីប្រើប្រាស់ផលិតផល ពីហាងកែសម្ផស្ស។

Julie បានសរសេរនៅក្នុងប្លក របស់នាងថា នាងបានទទួលការថែទាំស្បែក ពីហាងកែសម្ផស្សនោះកាលពីថ្ងៃទី ២៧ ដែលនាងសង្ឃើមថា នាងនឹងមានការទាក់ទាញខ្លាំង នៅក្នុងគេហទំព័របស់នាង។ តែនៅពេលដែលនាងចាប់ផ្ដើប្រើប្រាស់ ផលិតផលនោះ ស្នាមមុនក៏បានលេចចេញមកនៅថ្ងៃបន្ទាប់ ហើយចំនួននៃមុនចេះតែកើតឡើង។ នៅថ្ងៃទីពីរ នាងបានត្រលប់ទៅហាងនោះវិញ ហើយគេបានជួយនាងច្របាច់យកខ្ទុះចេញ និងបានលាបថ្នាំនៅលើមុខរបស់នាង ក៏ប៉ុន្តែ នៅថ្ងៃទី៤ មុនបានរីករាលដាលពេញមុខនាងទាំងអស់ វាស្ទើរតែធ្វើឲ្យមនុស្សមើលមុខនាងលែងស្គាល់។ ទោះជាមុននៅលើមុខរបស់នាងបាត់អស់ ផ្ទៃមុខរបស់នាងក៏លែងស្អាតដូចមុននោះដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះបញ្ហានេះ?















កែសម្រួលដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]