ថ្ងៃចូលឆ្នាំចិន ប៉ាច គីមមួយ Cover បទចម្រៀងជាភាសាចិនយ៉ាងស្ទាត់ជំនាញ (មានវីដេអូ)

//s9.kh1.co/12/12f97462993d6aa70851a02390f796a9d36aa929.jpg
តារា & កម្សាន្ដ

 ១២-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀងប្រចាំផលិតកម្ម We Production កញ្ញា ប៉ាច គីមមួយ ជាតារាចម្រៀងដែលកើតចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី១ ខណៈដែលកញ្ញាគឺជាកូនក្រុមរបស់លោក ឆន សុវណ្ណារាជ ប៉ុន្តែកញ្ញាមិនបានឆ្លងដល់វគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពានរង្វាន់នោះទេ។

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម We Production កញ្ញា ប៉ាច គីមមួយ ជាតារាចម្រៀងដែលកើតចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី១ ខណៈដែលកញ្ញាគឺជាកូនក្រុមរបស់លោក ឆន សុវណ្ណារាជ ប៉ុន្តែកញ្ញាមិនបានឆ្លងដល់វគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពានរង្វាន់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្បិតអីមិនទទួលបាននូវជ័យលាភីក៏ពិតមែន ប៉ុន្តែម្ចាស់បទ “ស្រលាញ់គ្នាយូរបានទេ” រូបនេះក៏ត្រូវបានផលិតកម្មហង្សមាស ផ្តល់ឱកាលឱ្យក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មដែលជាបុត្រសម្ព័ន្ធ គឺផលិតកម្ម We Production ផ្ទាល់តែម្តង។

មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ប៉ាច គីមមួយ ក៏ត្រូវបានផលិតកម្មលើកស្ទួយឱ្យចូលរួមសម្តែងជាតួអង្គសំខាន់មួយរូបក្នុងរឿងភាគថ្មីកំពុងចាក់បញ្ចាំងលើទូរទស្សន៍ដែលមានចំណងជើងថា “ខ្ញុំមានញាណលើស” ថែមទៀតផង។

យ៉ាងណាមិញដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិននេះកញ្ញា ប៉ាច គីមមួយ បាន Cover នូវបទចម្រៀងជាភាសាចិនមួយបទយ៉ាងស្ទាត់ជំនាញ ដែលមិននឹកស្មានថាតារាចម្រៀងស្រីរាងតូចច្រឡឹងរូបនេះចេះភាសាចិនពីមុនមកនោះទេ៕

សូមទស្សនារូបភាព និងស្តាប់កម្សាន្តខាងក្រោមនេះ៖

កញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ ក្នុងខ្សែភាពយន្តភាគថ្មី
កញ្ញា ប៉ាច គីមមួយ ក្នុងខ្សែភាពយន្តភាគថ្មី
កញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ
បទចម្រៀង Cover ជាភាសាចិនរបស់កញ្ញា ប៉ាច គីមមួយ
ប៉ាច គីមមួយ
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T