សញ្ញាណទាំង ៧ ដែលបង្ហាញថាអ្នកជាមនុស្សជោគជ័យដោយមិនដឹងខ្លួន

//s9.kh1.co/e4/e4e8469be49af12c87e710ee642c2d07d1bce6ca.jpg
ប្រលោមលោក & អប់រំ

 ០៩-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

សញ្ញាណទាំង ៧ ដែលបង្ហាញថាអ្នកជាមនុស្សជោគជ័យដោយមិនដឹងខ្លួន

ប្រសិនបើអ្នកជាមនុស្សចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ អ្នកមិនងាយនឹងក្លាយជាមនុស្សជោគជ័យនោះទេ ព្រោះនៅពេលធ្វើបែបនោះអ្នកនឹងរកឃើញថាមានមនុស្សជាច្រើនដែលមានជាងអ្នក សប្បាយចិត្តជាងអ្នក ស្អាតជាងអ្នក ឬក៏ឆ្លាតជាងអ្នក ហេតុនេះហើយល្មមដល់ពេលឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃទៅ ហើយមកអាន ៧ ចំណុចនេះវិញ នោះអ្នកប្រហែលជាអាចរកឃើញថាខ្លួនឯងជាមនុស្សជោគជ័យដោយមិនដឹងខ្លួនក៏ថាបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. អ្នកមានថវិកាគ្រប់គ្រាន់ដែលអាចឱ្យអ្នកអាចសម្រេចចិត្តបែបវិជ្ជមានបាន

កុំចំណាយលុយលើរឿងមិនបានការច្រើនពេក អ្នកអាចធ្វើការសម្រេចចិត្តបែបវិជ្ជមានដោយការយកវាវិនិយោគទុន ទៅលំហែកាយ ឬក៏រៀនជំនាញថ្មីមួយ អ្វីក៏ដោយដែលអ្នកចង់ធ្វើជាជាងការធ្វើអ្វីក៏ដោយដែលអ្នកត្រូវធ្វើ។

២. អ្នកមានមិត្តភក្តិជិតស្និទ្ធ

មិត្តភាពដែលល្អមួយគឺពិបាករកខ្លាំងណាស់ ហើយប្រសិនបើអ្នកមានមិត្តល្អលើសពីពីរទៅបីនាក់ អ្នកគួរតែសប្បាយចិត្តបានហើយ ព្រោះមិនត្រឹមតែទាក់ទងជាមួយនឹងទំនាក់ទំនងក្នុងសង្គមនោះទេ តែនៅផ្តល់ឥទ្ធិពលល្អដល់អ្នកទៀតផង ព្រោះនៅពេលដែលអ្នកមានការរំភើប ឬសប្បាយចិត្ត វានឹងជួយឱ្យជីវិតរបស់អ្នកវែងដល់ទីពីរដងឯណោះ។

៣. អ្នកអាចជ្រើសរើសមនុស្សនៅជុំវិញខ្លួនឯងបាន

នៅក្នុងជីវិតរបស់អ្នក អ្នកអាចជួបនឹងមនុស្សជាច្រើន អាចជាមនុស្សពិបាកនិយាយគ្នា អាត្មានិយម មនុស្សចិត្តអាក្រក់ជាដើម ប៉ុន្តែសូមចងចាំថា មនុស្សជោគជ័យគឺតែងតែទាក់ទាញមនុស្សជោគជ័យដូចគ្នា មនុស្សដែលមានការព្យាយាមប្រឹងប្រែងនឹងទាក់ទាញមនុស្សប្រឹងប្រែងដូចគ្នា រីឯមនុស្សចិត្តល្អក៏រមែងជួបតែមនុស្សចិត្តល្អដូចគ្នា ហើយប្រសិនបើពេលនេះមនុស្សដែលនៅជុំវិញអ្នក គឺជាមនុស្សដែលអ្នកចូលចិត្ត និងចង់នៅក្បែរ នោះមានន័យថាអ្នកជាមនុស្សជោគជ័យហើយ។

៤. អ្នកមើលឃើញថាបរាជ័យគឺជាការហ្វឹកហាត់

បរាជ័យគឺជារឿងដែលមិនគួរឱ្យរីករាយ ប៉ុន្តែវាក៏ជាមេរៀនដ៏ល្អមួយផងដែរ។ មិនថានៅទីណាក៏ដោយឧបសគ្គតែងតែរង់ចាំអ្នក ប៉ុន្តែការអត់ធ្មត់តែងតែធ្វើជាអ្នកឈ្នះនៅទីបំផុត ហើយមនុស្សជោគជ័យម្នាក់ក៏ជាមនុស្សដែលជួបនូវភាពបរាជ័យរាប់មិនអស់ផងដែរ។ ប្រសិនបើអ្នកកំពុងជួបនូវបញ្ហា សូមគ្រប់គ្រងវា រៀនពីវា ហើយទទួលខុសត្រូវទាំងស្រុងលើអ្វីដែលខ្លួនបានធ្វើ នឹងត្រូវប្រាកដចិត្តថានឹងមិនបង្កើតកំហុសដដែលៗនោះទេ  ពេលក្រោយអ្នកប្រហែលជាប្រទះឃើញថាអ្នកបានក្លាយជាមនុស្សជោគជ័យទៅហើយ។

៥. អ្នកនឹងមិនសុំអ្វីនោះទេ

មនុស្សជោគជ័យគឺមិនមែនជាមនុស្សដែលចង់បានគ្រប់ពេលនោះទេ គេនឹងទទួលការជួយនៅពេលដែលមានអ្នកចង់ជួយ ហើយពួកគេក៏មិនត្រូវការនិយាយសុំជំនួយនោះដែរ។ជាការពិតមនុស្សជោគជ័យច្រើនតែផ្តោតអារម្មណ៍លើអ្វីដែលខ្លួនអាចធ្វើបានសម្រាប់អ្នកដទៃប៉ុណ្ណោះ។

៦.ទុកឱ្យអ្នកដទៃក្លាយជាចំណុចលេចធ្លោ

ប្រហែលជាអ្នកជាអ្នកធ្វើការងារនោះទាំងអស់ ប្រហែលជាអ្នកបានធ្វើរឿងនោះឱ្យជោគជ័យតែម្នាក់ឯង តែអ្នកមិនបានទាមទារការសរសើរ ឬការអួតអាងអ្វីទេនោះ មានន័យថាអ្នកគឺជាមនុស្សជោគជ័យទៅហើយ ព្រោះអ្នកអារម្មណ៍ថាមានមោនភាពចំពោះខ្លួនឯង ហើយអ្នកបានដឹងថាអ្នកមានស្នាដៃល្អអ្វីខ្លះ អ្នកអបអរសាទរដល់ជ័យជម្នះរបស់អ្នកដទៃ ប៉ុន្តែអ្នកមិនត្រូវការជ័យជម្នះនោះមកធ្វើជារបស់ខ្លួននោះទេ សញ្ញាណបែបនេះបង្ហាញថាអ្នកជាមនុស្សជោគជ័យយ៉ាងពិតប្រាកដ។

៧. អ្នកមានគោលបំណង

មនុស្សជោគជ័យមានគោលបំណង ហេតុនេះហើយទើបពួកគេរំភើប ពុះពារ លះបង់ មិនចេះខ្លាច ។ ប្រសិនបើអ្នករកឃើញគោលបំណងរបស់ខ្លួនហើយ ហើយអ្នកក៏រកឃើញកត្តាជាច្រើនដែលជម្រុញឱ្យអ្នកមានការរំភើបចិត្តក្នុងការដើរទៅរកគោលបំណងនោះ នោះមានន័យថាអ្នកគឺជាមនុស្សជោគជ័យម្នាក់ មិនថាអ្នករកប្រាក់បានប៉ុណ្ណា ឬត្រូវអ្នកដទៃគិតថាបែបណាក៏ដោយ ព្រោះអ្នកកំពុងរស់នៅតាមបែបដែលអ្នកចង់ ហើយនោះគឺជាសញ្ញានៃភាពជោគជ័យយ៉ាងពិតប្រាកដ៕

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T