ខេត្ដបាត់ដំបង ៖ ផ្ទះមួយខ្នង សង់អំពីថ្ម ក្រោមឈើលើ ត្រូវភ្លើងឆាបឆេះជាន់លើ ធ្វើឱ្យខូចខាតផ្ទះ និង សម្ភារ មួយចំនួន ដោយ មានការជួយ ធ្វើអន្ដរាគមន៍ពីអ្នកជិតខាង និងកម្លាំងសមត្ថកិច្ចបង្ការ ពន្លត់អគ្គិភ័យ ជួយ បាញ់ទឹកពន្លត់ទាន់ពេលវេលាកាលពីវេលា ម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣ នៅចំណុចមាត់ស្ទឹង ស្ថិតក្រុមទី៨ ភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្ដ បាត់ដំបង ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យយដឹងថា ម្ចាស់ ផ្ទះ ដែលភ្លើងឆេះមានឈ្មោះទីន សា អាយុ ៥៤ឆ្នាំ និងប្រពន្ធ ឈ្មោះ ប៉ារី ណា អាយុ៤៨ ឆ្នាំ មានមុខ របរលក់គ្រឿង ក្រអូបនិងមាន ទីលំនៅក្នុងភូមិកើត ហេតុខាងលើ ។

សមត្ថកិច្ចបានបន្ដថា ផ្ទះដែលភ្លើងឆេះ មានទំហំ៦ ម៉ែត្រគុណ១២ម៉ែត្រ សង់អំពីថ្ម ក្រោម ឈើលើ ដំបូល ប្រក់ស័ង្កសី ។

នគរបាលពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាលខេត្ដបាត់ដំបង បានឱ្យដឹងថា នៅក្នុង ប្រតិបត្ដិការ ជួយពន្លត់នេះ គឺប្រើប្រាស់រថយន្ដ ៤គ្រឿង មកជួយបាញ់ពន្លត់ មិនឱ្យឆេះឆ្លង ដល់ផ្ទះប្រជាពលរដ្ឋជិតខាង ៕



ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]