យោងតាមគេហទំព័រ orange បានអោយដឹងថា ផ្លូវដើរលើជ្រោះដ៏ជ្រៅ មួយកន្លែង ត្រូវបានគេចាត់ទុកថា ជាតំបន់គ្រោះថ្នាក់ ប៉ុន្តែបាន ទាក់ទាញមនុស្ស បានច្រើនជាងគេ។

ផ្លូវលើជ្រោះដ៏ខ្ពស់នេះ មានឈ្មោះថា Chang Kong មានទទឹង តែ 0.30 ម៉ែត្រ ប៉ុណ្ណោះ។ ផ្លូវប្រកបដោយគ្រោះថ្នាក់នេះ មានទីតាំង តាមបណ្តោយភ្នំ Haushan  ស្ថិតនៅក្នុងខេត្ត Shaanxi ប្រទេសចិន។ ម្យ៉ាងវិញទៀត ផ្លូវនេះត្រូវបានកសាងឡើងជាង ៧០០ឆ្នាំ មុនមកម្ល៉េះ ដោយពួកតាបស ដែលស្វែងរកជីវិតអមតៈ នៅតាមជ្រោះជ្រៅ។

នៅពេលបច្ចុប្បន្នវិញ វាបានក្លាយជាតំបន់ទស្សនា ដែលបានទាក់ទាញ អ្នកទស្សនាយ៉ាងច្រើន។ សម្រាប់អ្នកទស្សនា ដែលមានភាពក្លាហាន ត្រូវធ្វើដំណើរ តាមផ្លូវតូច និងប្រកបដោយគ្រោះថ្នាក់នេះ ប៉ុន្តែទោះបីជាយ៉ាង ពួកគេត្រូវពាក់ខ្សែក្រវ៉ាត់សណ្តោង ដើម្បីសុវត្ថិភាព។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះរូបភាពទាំងអស់នេះ?





















ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]