​​មន្ទីរពេទ្យ​​​​​​ទាំងអស់​​​​​​លែង​​​​​​ទទួល​​អ្នកសារព័ត៌ម្នាក់ ក្រោយ​​បង្ហោះ​​តាម​​បណ្ដាញ​​សង្គមថា កូវីដ១៩ គឺជារឿងបោកប្រាស់

//s9.kh1.co/53/53fe43a36cf8ad78cfec628d9fa533ce642c48f0.png
សង្គម

 ០៤-កុម្ភៈ-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

​ស្ត្រីម្នាក់ត្រូវបានពិន័យពីបទថតនៅតាមច្រករបៀងនៅតាមមន្ទីរពេទ្យ ដើម្បីបង្ហាញថា Covid-19 គឺជា​រឿងបោកបញ្ឆោត។ ហើយឥឡូវស្ត្រីរូបនេះ ត្រូវគេហាមឃាត់មិនឱ្យទៅមន្ទីរពេទ្យ

អង់គ្លេស៖ ស្ត្រីម្នាក់ត្រូវបានពិន័យពីបទថតនៅតាមច្រករបៀងនៅតាមមន្ទីរពេទ្យ ដើម្បីបង្ហាញថា Covid-19 គឺជា​រឿងបោកបញ្ឆោត។ ហើយឥឡូវស្ត្រីរូបនេះ ត្រូវគេហាមឃាត់មិនឱ្យទៅមន្ទីរពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Hospital Campus
Hospital Campus

តាមការចុះផ្សាយបានអោយដឹងថា ស្រ្ដីម្នាក់នេះ ឈ្មោះ Hannah Dean ត្រូវបានគេស្គាល់ថាជា​អ្នកសារព័ត៌មាន​ម្នាក់។ នាងបានបង្ហោះរូបភាពមន្ទីរពេទ្យជាច្រើនរួមទាំង Southampton នៅលើហ្វេសប៊ុកដោយលើក​សរសេរ​ថា​“មន្ទីរពេទ្យជាកន្លែងស្ងាត់បំផុតដែលខ្ញុំមិនធ្លាប់បានឃើញ! ខ្ញុំបានដើរពាសពេញមន្ទីរពេទ្យរួមទាំង A&E។ ហើយកូវីដ១៩​វា​ជា​រឿងមិនពិត”។ នាងលើកឡើងបែបនេះ ខណៈដែលកូវីត-១៩ កំពុងមានការរាតត្បាត។

University Hospital Southampton
University Hospital Southampton

លោកស្រី Dean ដែលមកពី Fareham ត្រូវបានប៉ូលីសព្រមានកាលពីថ្ងៃអាទិត្យថា​៖  មិនត្រូវទៅមន្ទីរពេទ្យ​ណាមួយ​ឡើយ ដរាបណានាងមិនបានណាត់ជួបជាមុន ឬមានអាសន្នផ្នែកវេជ្ជសាស្ត្រ។

ខាងមន្ទីរពេទ្យទីក្រុងនេះ បានសង្កត់ធ្ងន់ថា រូបភាពនៃច្រករបៀងទទេមិនមានន័យថា គ្មានអ្នកជំងឺ និងការយកចិត្តទុក​ដាក់ថែទាំនោះទេ។

នាងក៏ត្រូវបានគេប្រាប់ឲ្យយកចិត្តទុកដាក់លើការរឹតបន្តឹងអំពី Covid-19 ផងដែរ៕

Hannah Dean
Hannah Dean
HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T