អង់គ្លេស៖ ស្ត្រីម្នាក់ត្រូវបានពិន័យពីបទថតនៅតាមច្រករបៀងនៅតាមមន្ទីរពេទ្យ ដើម្បីបង្ហាញថា Covid-19 គឺជារឿងបោកបញ្ឆោត។ ហើយឥឡូវស្ត្រីរូបនេះ ត្រូវគេហាមឃាត់មិនឱ្យទៅមន្ទីរពេទ្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការចុះផ្សាយបានអោយដឹងថា ស្រ្ដីម្នាក់នេះ ឈ្មោះ Hannah Dean ត្រូវបានគេស្គាល់ថាជាអ្នកសារព័ត៌មានម្នាក់។ នាងបានបង្ហោះរូបភាពមន្ទីរពេទ្យជាច្រើនរួមទាំង Southampton នៅលើហ្វេសប៊ុកដោយលើកសរសេរថា“មន្ទីរពេទ្យជាកន្លែងស្ងាត់បំផុតដែលខ្ញុំមិនធ្លាប់បានឃើញ! ខ្ញុំបានដើរពាសពេញមន្ទីរពេទ្យរួមទាំង A&E។ ហើយកូវីដ១៩វាជារឿងមិនពិត”។ នាងលើកឡើងបែបនេះ ខណៈដែលកូវីត-១៩ កំពុងមានការរាតត្បាត។
លោកស្រី Dean ដែលមកពី Fareham ត្រូវបានប៉ូលីសព្រមានកាលពីថ្ងៃអាទិត្យថា៖ មិនត្រូវទៅមន្ទីរពេទ្យណាមួយឡើយ ដរាបណានាងមិនបានណាត់ជួបជាមុន ឬមានអាសន្នផ្នែកវេជ្ជសាស្ត្រ។
ខាងមន្ទីរពេទ្យទីក្រុងនេះ បានសង្កត់ធ្ងន់ថា រូបភាពនៃច្រករបៀងទទេមិនមានន័យថា គ្មានអ្នកជំងឺ និងការយកចិត្តទុកដាក់ថែទាំនោះទេ។
នាងក៏ត្រូវបានគេប្រាប់ឲ្យយកចិត្តទុកដាក់លើការរឹតបន្តឹងអំពី Covid-19 ផងដែរ៕