ប៉ូលីសបានធ្វើការចាប់ខ្លួន ស្ត្រីម្នាក់ ដែលប៉ូលីស ជឿជាក់ថា មានទាក់ទងនៅក្នុង ការស្លាប់ របស់ក្មេងបុ្រសរងគ្រោះម្នាក់។

ប្រភពព័ត៌មាន ស្តម បានឲ្យដឹងថា ក្មេងប្រុសម្នាក់ អាយុ ៩ឆ្នាំ ត្រូវបានប៉ូលីសប្រទះឃើញ រងរបួស និង សន្លប់បាត់ស្មារតី នៅក្នុងទីតាំង West Coast Road នៃប្រទេស សឹង្ហបុរី កាលពីល្ងាចម្សិលមិញនេះ ដែលក្រោយមក បានស្លាប់បាត់បង់ជីវិត នៅឯមន្ទីរពេទ្យ។ តាមការស្រាវជ្រាវ ប៉ូលីស បានធ្វើការចាប់ខ្លួន ស្រ្តីអាយុ ៣១ឆ្នាំ ម្នាក់ ដែលត្រូវជាម្តាយរបស់ ក្មេងប្រុសរងគ្រោះ ហើយរូបនាង នឹងត្រូវបញ្ជូនឡើងតុលាការ នៅថ្ងៃស្អែកនេះ។ ទោះជាយ៉ាងណា ប្រភពព័ត៌មាន មិនបានបញ្ជាក់លម្អិត អំពីមូលហេតុ នៃការស្លាប់នេះ នៅឡើយទេ។

តើប្រិយមិត្តយល់យ៉ាងណា?






ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]