សង្ស័យអផ្សុកពេក ឡើងទៅលួចកែផ្លាក «Hollywood» ទៅជា «Hollybood» វិញ (មានវីដេអូ)

//s9.kh1.co/d4/d415af6597b34ee0f9015572449977fcb1defa04.jpg
សង្គម

 ០៣-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កូរខ្លាំងពេកត្រូវប៉ូលីសចាប់ខ្លួនស្រេច! ចាប់ខ្លួនភ្លាមៗក្រោយពី លួចកែផ្លាក «Hollywood» ទៅជា «Hollybood» ក្នុងនោះអ្នកពាក់ព័ន្ទមានប្រុស៥នាក់ ស្រី១នាក់។

បរទេស៖ កាលពីថ្មីៗនេះ មានមនុស្សចំនួន៦នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកមក កែត្រង់ផ្លាក «Hollywood» ដោយបន្ថែមអក្សរB ដែលធ្វើឲ្យមានការភ័នច្រលំច្រើនពីសំណាក់មហាជនជាច្រើនមិនថានៅខាងក្រៅផ្ទាល់ឬ ក៏នៅក្នុងបណ្តាញសង្គមនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមសេចក្តីថ្លែងការរបស់ប៉ូលីសនៅរដ្ឋ Angeles បានប្រាប់ថា មានបុរស៥នាក់និង ស្រីម្នាក់បានឡើងទៅលើភ្នំហើយយកផ្ទាំងអក្សរB យ៉ាងធំមួយមកដាក់បាំងពីមុខអក្សរ W ដែលមើលទៅ គឺអានចេញទៅជា «Hollybood» វិញ។

យ៉ាងណាមិញក្រោយពីបានចាប់ខ្លួនមនុស្សទាំង៦នាក់ដែលជាប់ពាក់ព័ន្ធរួចមក ពួកក៏បានបកស្រាយថាមូលហេតុដែលពួកគេសម្រេចធ្វើដូច្នេះគឺចង់ផ្សព្វផ្សាយចំណេះដឹងបន្ថែមទៅលើជំងឺមហារីកសុដន់តែប៉ុណ្ណោះ ដោយគ្មានបំណងអ្វីផ្សេងនោះទេ ទោះជាយ៉ាងនេះក៏ដោយសំណាងល្អហើយដែលផ្ទាំងអក្សរ «Hollywood» មិនមានផលប៉ះពាល់ឬ ក៏ខូចខាតនោះ៕

សូមចូលទស្សនារូបភាពនិង វិដេអូខាងក្រោម៖

ផ្ទាំង «Hollywood»
ផ្ទាំង «Hollywood»
ផ្ទាំង «Hollywood»
ផ្ទាំង «Hollywood»
ផ្ទាំង «Hollywood» ដែលបាំងដោយអក្សរ B
ផ្ទាំង «Hollywood» ដែលបាំងដោយអក្សរ B
ផ្ទាំង «Hollywood» ដែលបាំងដោយអក្សរ B
ផ្ទាំង «Hollywood» ដែលបាំងដោយអក្សរ B
ផ្ទាំង «Hollywood»ដែលបាំងដោយអក្សរ B
ផ្ទាំង «Hollywood»ដែលបាំងដោយអក្សរ B
វីដេអូទាំងស្រុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T