បរទេស៖ កាលពីថ្មីៗនេះ មានមនុស្សចំនួន៦នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកមក កែត្រង់ផ្លាក «Hollywood» ដោយបន្ថែមអក្សរB ដែលធ្វើឲ្យមានការភ័នច្រលំច្រើនពីសំណាក់មហាជនជាច្រើនមិនថានៅខាងក្រៅផ្ទាល់ឬ ក៏នៅក្នុងបណ្តាញសង្គមនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមសេចក្តីថ្លែងការរបស់ប៉ូលីសនៅរដ្ឋ Angeles បានប្រាប់ថា មានបុរស៥នាក់និង ស្រីម្នាក់បានឡើងទៅលើភ្នំហើយយកផ្ទាំងអក្សរB យ៉ាងធំមួយមកដាក់បាំងពីមុខអក្សរ W ដែលមើលទៅ គឺអានចេញទៅជា «Hollybood» វិញ។
យ៉ាងណាមិញក្រោយពីបានចាប់ខ្លួនមនុស្សទាំង៦នាក់ដែលជាប់ពាក់ព័ន្ធរួចមក ពួកក៏បានបកស្រាយថាមូលហេតុដែលពួកគេសម្រេចធ្វើដូច្នេះគឺចង់ផ្សព្វផ្សាយចំណេះដឹងបន្ថែមទៅលើជំងឺមហារីកសុដន់តែប៉ុណ្ណោះ ដោយគ្មានបំណងអ្វីផ្សេងនោះទេ ទោះជាយ៉ាងនេះក៏ដោយសំណាងល្អហើយដែលផ្ទាំងអក្សរ «Hollywood» មិនមានផលប៉ះពាល់ឬ ក៏ខូចខាតនោះ៕
សូមចូលទស្សនារូបភាពនិង វិដេអូខាងក្រោម៖




