ក្រសួងបរិស្ថានថានឹងចាត់វិធានការផ្លូវច្បាប់ចំពោះជនណាដែលប្រព្រឹត្តល្មើសធនធានធម្មជាតិក្នុងការលក់ ជួល ឬឈូសឆាយព្រៃឈើ

//s9.kh1.co/72/7210b2a97713bf0f1d302c5c28e6352d1b0f4706.jpg
សង្គម

 ០៨-ឧសភា-២០២៥ ៨ព្រឹក · ១៨ ម៉ោងមុន

ក្រសួងបរិស្ថានថានឹងចាត់វិធានការផ្លូវច្បាប់ចំពោះជនណាដែលប្រព្រឹត្តល្មើសធនធានធម្មជាតិក្នុងការលក់ ជួល ឬឈូសឆាយព្រៃឈើ

ក្រសួងបរិស្ថានចេញសេចក្តីជូនដំណឹងមួយដោយធ្វើការព្រមាន និងក៏ដូចជាប្រាប់ដល់សាធារណជន ពិសេសសមាជិក និងគណៈកម្មការគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិមិនត្រូវយកព្រៃឈើក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនទៅប្រើប្រាស់ ផ្ទុយពីច្បាប់ ដោយបានធ្វើការលក់ដូរ ជួល ផ្តួលរំលំឈូសឆាយរុករានទន្ទ្រានព្រៃឈើបម្រើឱ្យគោលបំណងផ្សេងទៀត ជាហេតុធ្វើឱ្យបាត់បង់គម្របព្រៃឈើ និងជម្រកសត្វព្រៃ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិរបស់ជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សកម្មភាពបែបនេះត្រូវបានក្រសួងបរិស្ថានចាត់ទុកថាជាការល្មើសទៅនឹងក្រមបរិស្ថាននិងធនធានធម្មជាតិត្រង់ មាត្រា៣៧២ ចំណុចទី១ ដែលបានចែងថា «សហគមន៍តំបន់ការពារ និង/ឬសមាជិកនៃសហគមន៍តំបន់ ការពារធម្មជាតិពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុងសហគមន៍តំបន់ការពារ ធម្មជាតិ និងបង្វែរធ្វើជា ដីកសិកម្ម ឬធ្វើជាកម្មសិទ្ធិបុគ្គល ឬលក់ ប្តូរ ជួល បញ្ចាំ ធ្វើអំណោយ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរ តំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឲ្យបុគ្គលណាមួយបានឡើយ។»

ក្រសួងបរិស្ថានបានធ្វើការអំពាវនាវដល់គ្រប់សមាជិកនិងគណៈកម្មការគ្រប់គ្រង សហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិដទៃទៀតជាធរមាន ទាក់ទងនឹងការគ្រប់គ្រង និង ប្រើប្រាស់តំបន់សហគមន៍តំបន់ការពារធម្មជាតិ ធ្វើយ៉ាងណារក្សាការពារធនធានធម្មជាតិជាតិយើងប្រើប្រាស់ឱ្យមាននិរន្តភាព និងរីកចម្រើនដល់ជីវភាពរស់នៅគ្រប់សមាជិកសហគមន៍។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាននឹងចាត់វិធានការចំពោះបុគ្គល និង/ឬសហគមន៍ទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដោយគ្មានការលើកលែងឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/49/494faf96a87778717c266b2280e278d9d1dc33be.png

ព្រះរាជសារ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទានជូនជនរួមជាតិ បញ្ជាក់អំពីមនោសញ្ចេតនាជាសកលក្នុងឱកាសនៃទិវាគុណអ្នកម្តាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

 ០៨-ឧសភា-២០២៥ 
 ១ល្ងាច · ១៣ ម៉ោងមុន
//s9.kh1.co/c1/c18d1d15d287f332c9ea428510782a4c519d5a2c.jpg

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំកិច្ចប្រជុំអន្តរក្រសួងស្ដីពី ការរៀបចំឯកសារដាក់បញ្ចូល «ភ្នំដា និងអង្គរបុរី» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

 ០៨-ឧសភា-២០២៥ 
 ១ល្ងាច · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T