ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំកិច្ចប្រជុំអន្តរក្រសួងស្ដីពី ការរៀបចំឯកសារដាក់បញ្ចូល «ភ្នំដា និងអង្គរបុរី» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

//s9.kh1.co/c1/c18d1d15d287f332c9ea428510782a4c519d5a2c.jpg
សង្គម

 ០៨-ឧសភា-២០២៥ ១ល្ងាច · ២ ខែមុន

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំកិច្ចប្រជុំអន្តរក្រសួងស្ដីពី ការរៀបចំឯកសារដាក់បញ្ចូល "ភ្នំដា និងអង្គរបុរី" ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

កិច្ចប្រជុំអន្តរក្រសួងស្ដីពីការរៀបចំឯកសារដាក់បញ្ចូលភ្នំដា និងអង្គរបុរី ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ (UNESCO) នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី១ ស្ដីពីការរៀបចំឯកសារដាក់បញ្ចូល "ភ្នំដា និងអង្គរបុរី" ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចប្រជុំមានការចូលរួមពីសមាភាពនៃក្រសួងនិងស្ថាប័នចំនួន១១ ដែលមានឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការតំណាងក្រសួងពាក់ព័ន្ធ និងការចូលរួមពីឯកឧត្ដមគណៈអភិបាលនៃអភិបាលខេត្តតាកែវ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីណែនាំសមាសភាពក្រុមកាងារ និងស្តាប់របាយការណ៍បច្ចុប្បន្នភាពនៃការដាក់បញ្ចូលស្ថានីយភ្នំដា និងអង្គរបុរី ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូនាពេលខាងមុខ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T