ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ទុរេនស្រស់របស់កម្ពុជាបានបញ្ចប់ នីតិវិធីសម្រាប់ ការនាំចេញទៅប្រទេសចិន

//s9.kh1.co/ee/ee8bbcf8a8b7ae5d139b3a712a853f765dbc98d6.jpg
សង្គម

 ០៩-កក្កដា-២០២៥ ១២ល្ងាច · ៣ ថ្ងៃមុន

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ទុរេនស្រស់របស់កម្ពុជាបានបញ្ចប់ នីតិវិធីសម្រាប់ ការនាំចេញទៅប្រទេសចិន

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រ កម្ពុជាបានឱ្យដឹងថា ទុរេនស្រស់របស់កម្ពុជាបានបញ្ចប់​នីតិវិធីសម្រាប់ការ នាំចេញទៅប្រទេសចិន ហើយអាចនាំចេញទៅប្រទេសចិនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ជាមួយរូបភាពផ្លែទុរេន ឯកឧត្តមឯកអគ្គរដ្ឋចិនបានអធិប្បាយថា ថ្មីៗនេះ រដ្ឋបាល គយប្រទេសចិនបានធ្វើ​បច្ចុប្បន្ន​ភាពបញ្ជីរាយនាមចម្ការ និងរោងចក្រវេចខ្ចប់ សម្រាប់ការនាំចេញផ្លែឈើកម្ពុជាទៅកាន់ប្រទេសចិន។ បញ្ជីរាយ​នាម​ត្រូវបានបន្ថែម ជាមួយនឹងបញ្ជីឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញទុរេនស្រស់របស់​កម្ពុជាទៅកាន់​ប្រទេសចិន នេះមានន័យថា ទុរេនស្រស់របស់កម្ពុជាបានបញ្ចប់នីតិវិធី សម្រាប់ការនាំចេញទៅប្រទេសចិន ហើយអាចនាំចេញទៅប្រទេសចិនបាន។

ឯកឧត្តមបានគូសរំលេចថា"នេះជាកសិផលដែលមានគុណភាពខ្ពស់ដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២៥ និងជា សមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-កម្ពុជា​ផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើចំនួន៥ប្រភេទដែលអាចនាំចេញ ទៅកាន់ប្រទេសចិន មានដូចជាចេក ស្វាយ មៀន ដូង និងទុរេន។"

ជុំវិញផលិតផលកសិកម្មនាំទៅកាន់ប្រទេសចិននេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្ដាញ សារព័ត៌មាន កាលពីពេលថ្មីៗនេះថា ​ផលិតផលកសិកម្មសំខាន់ៗ​ដែលកម្ពុជា​នាំចេញទៅ​កាន់ទីផ្សារ​ប្រទេសចិន រួមមាន ដំឡូងមី ស្វាយចន្ទី ផ្លែចេក ស្វាយកែវរមៀត ទុរេនស្រស់ និង​មៀនប៉ៃលិន រួមជាមួយនឹងទំនិញសំខាន់ៗជាច្រើនទៀត ជាពិសេសជាងគេ គឺអង្ករ ដែលប្រទេសចិន​បាន​ផ្តល់​កូតានាំអង្ករពីកម្ពុជា​ច្រើន​បំផុតរហូតដល់៥០​ម៉ឺនតោនក្នុង​មួយឆ្នាំ។

គប្បីជម្រាបជូនថា កម្ពុជា និង​ចិន បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគី​កាលពីអំឡុងខែមករា ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀង​នេះបានអនុញ្ញាតឱ្យ​កម្ពុជានាំផលិតផល​កសិកម្មរបស់ខ្លួន​ទៅលក់​នៅលើ​ទីផ្សារប្រទេស​ចិនជាង៣០០​មុខ។​ ដោយឡែក ប្រទេសចិន អាចនាំទំនិញមួយចំនួនចូលមកទីផ្សារកម្ពុជា ក្នុងនោះរួមមាន សម្ភារៈសំណង់ វត្ថុធាតុដើមសម្រាប់រោងចក្រកាត់ដេរ ផលិត​ផលស្បែក ផលិតផលចំណីអាហារ ផ្លែឈើ គ្រឿងអេឡិចត្រូនិក និងរថយន្តជាដើម៕ ដោយ៖ក្រុមការងារMoINFO APP

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T