សាហាវណាស់លោកព្រះ! Man UTD លត់ Southampton ៩-០ ខណៈខ្សែប្រយុទ្ធហេងស៊យ Martial រកបាន២គ្រាប់យប់មិញ (មានវីដេអូ)

//s9.kh1.co/ff/ffe2131807753c49b9cc68cc9d3955e05166a4e5.jpg
កីទ្បា

 ០៣-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Man UTD ស្វាគមន៍ក្រុមភ្ញៀវ Southampton ដល់ទៅ ៩-០ កាលពីយប់មិញ

អង់គ្លេស៖ រឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងការប្រកួតក្របខណ្ឌ Premier League រវាង ក្លិបបិសាចក្រហម Manchester United ទល់នឹង Southampton នោះគឺក្រុមម្ចាស់ផ្ទះលត់ក្រុមភ្ញៀវឲ្យបាក់ស្បាត ៩ ទល់នឹង ០ កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Manchester United 
កីឡាករ Manchester United 

ពេលការប្រកួតចាប់ផ្ដើមបានតែ២នាទី កីឡាករ Saints' Alexandre Jankewitz របស់ខាងក្រុម Southampton ទទួលបានកាតក្រហមមួយភ្លាមៗពីអាជ្ញាកណ្ដាលបន្ទាប់ពីរូបគេរត់មកទាត់ Scott McTominay ចំភ្លៅពេញទំហឹងទើបត្រូវបណ្ដេញចេញពីទីលានធ្វើឲ្យ ក្រុមភ្ញៀវនៅសល់តែ១០នាក់។

ខ្សែបម្រើ Scott McTominay
ខ្សែបម្រើ Scott McTominay

នៅនាទីទី១៨ ខ្សែការពារ Luke Shaw បោះបាល់ពីពាក់កណ្ដាលតារាងមកឲ្យខ្សែការពារ Aaron Wan-Bissaka ដែលនៅជិតតំបន់គ្រោះថ្នាក់របស់ Southampton ស្រាប់ទើបគេដាក់មួយជើងស្តាំជួយឲ្យ Man UTD នាំមុខ ១ ទល់នឹង ០ ។ស្រាប់តែ៧នាទីក្រោយមក ខ្សែប្រយុទ្ធ Marcus Rashford ស៊ុតមួយគ្រាប់ថែមទៀតដោយមានការបញ្ជូនបាល់ពីកៀនតារាងដោយខ្សែប្រយុទ្ធ Mason Greenwood

  ខ្សែការពារ Aaron Wan-Bissaka និងមិត្តរួមក្រុម
  ខ្សែការពារ Aaron Wan-Bissaka និងមិត្តរួមក្រុម
  ខ្សែប្រយុទ្ធ Marcus Rashford និងមិត្តរួមក្រុម
  ខ្សែប្រយុទ្ធ Marcus Rashford និងមិត្តរួមក្រុម

រឿងដ៏គួរឲ្យហួសចិត្តមួយបានកើតឡើងនៅនាទីទី៣៥ ខ្សែប្រយុទ្ធ Anthony Martial របស់ Man UTD រត់ពីកៀនតារាងដោយបោះបាល់ឲ្យមិត្តរួមក្រុមរបស់គេប៉ុន្តែខ្សែការពាររបស់ខាង Southampton គឺ Jan Bednarek បែរជាភ្លេចខ្លួនភ្លាត់ស៊ុតមួយជើងចូលទីខ្លួនឯងធ្វើឲ្យអ្នកចាំទី McCarthy ចង់ងងឹតមុខ។

កីឡាករ Manchester United 
កីឡាករ Manchester United 

តែ Man UTD នៅមិនទាន់លត់ក្រុមភ្ញៀវឆ្អែតនៅឡើយទេព្រោះនៅនាទីទី៣៩ ខ្សែប្រយុទ្ធ Edinson Cavani ហក់តែតថែមមួយគ្រាប់ស្រួលៗដោយមានការបញ្ជូនពីខ្សែការពារ Luke Shaw ។សរុបលទ្ធផលនៅតង់ទី១គឺ Man UTD លត់ Southampton ៤ ទល់នឹង ០។

  ខ្សែប្រយុទ្ធ Edinson Cavani ហក់តែត  
  ខ្សែប្រយុទ្ធ Edinson Cavani ហក់តែត  
ខ្សែប្រយុទ្ធ Mason Greenwood និង Edinson Cavani 
ខ្សែប្រយុទ្ធ Mason Greenwood និង Edinson Cavani 

តង់ទី២ចាប់ផ្ដើមឡើង Manchester United នៅតែដឹកគ្នាមកលេងនៅមុខតារាងរបស់ Southampton ព្រោះនៅនាទីទី៦៩ ខ្សែប្រយុទ្ធ Anthony Martial ស៊ុតមួយជើងយកបាល់កោងយ៉ាងអេមដោយមានការបញ្ជូនពីខ្សែបម្រើ Bruno Fernandes ហើយបីនាទីក្រោយមក ខ្សែបម្រើ Scott McTominay ដាក់មួយជើងពីចម្ងាយក្រោយបាល់ភ្លាត់ចេញពីដៃអ្នកចាំទី McCarthy ធ្វើឲ្យក្រុម Southampton ទាំងមូលចង់ទក់សាច់។

ខ្សែប្រយុទ្ធ Anthony Martial  និង៊​​ Bruno Fernandes 
ខ្សែប្រយុទ្ធ Anthony Martial  និង៊​​ Bruno Fernandes 

នៅនាទីទី៨៦ ខ្សែការពារ Jan Bednarek ដែលស៊ុតចូលទីខ្លួនឯងត្រូវបានអាជ្ញាកណ្ដាលចាយកាតក្រហមដាក់និងបណ្ដេញចេញពីទីលានក្រោយរត់មកបុក ខ្សែប្រយុទ្ធ  Anthony Martial ពីខាងក្រោយឲ្យដួលត្រឡប់ត្រឡិនហើយក៏បានសម្រេចផ្ដល់បាល់ប៉េណាល់ទីដល់ខាង Manchester United ផងដែរ។ អ្នកទទួលបន្ទុកស៊ុតគឺខ្សែបម្រើ Bruno Fernandes ដែលគេដាក់មួយជើងឆ្វេងទម្លុះសំណាញ់ទីបានសម្រេច។ នៅនាទីទី៩០ ខ្សែប្រយុទ្ធ Anthony Martial រកបាន១គ្រាប់ទៀត ដោយមានការបញ្ជូនពីខ្សែបម្រើ Bruno Fernandes ខណៈខាងក្រុម Southampton ដូចជាលែងមានទឹកចិត្តប្រកួតទៀតហើយ។ នៅនាទីទី៩០+៣ដែលជាម៉ោងបន្ថែម Man UTD ឆ្លៀតស៊ុតបិទគូទមួយគ្រាប់ចុងក្រោយដោយខ្សែបម្រើ Daniel James ជួយឲ្យ Man UTD លត់ក្រុមភ្ញៀវ ៩ ទល់នឹង ០។

  ខ្សែបម្រើ Bruno Fernandes  ស៊ុតប៉េណាល់ទី
  ខ្សែបម្រើ Bruno Fernandes  ស៊ុតប៉េណាល់ទី

ចំពោះស្ថិតិនៃការប្រកួតគឺ Man UTD គ្រប់គ្រងបាល់បាន៧៦%ខណៈ Southampton បានតែ២៤% និងស៊ុតចំគោលដៅ១ដងគាត់ ឯ Man UTD ស៊ុតបានដល់ទៅ១៤ដង។

កីឡាករ Manchester United 
កីឡាករ Manchester United 

ជ័យជម្នះដ៏គគ្រឹកគគ្រេងរបស់ Man UTD នេះធ្វើឲ្យក្រុមបិសាចក្រហមមាន៤៤ពិន្ទុស្មើក្រុមកំពូលតារាង Manchester City ៕

សូមទស្សនាវីដេអូការប្រកួតខាងក្រោមនេះ៖

ប្រភពbbc

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T