រាជធានីភ្នំពេញ៖បុរសម្នាក់បានធ្លាក់ពីផ្ទះ ថ្មជាន់ទី១ បណ្ដាលឱ្យបែកក្បាល ហូរឈាមរងរបួសធ្ងន់ ខណៈចូលទៅលួចកាបូបលុយនារីម្នាក់ ចៃដន្យម្ចាស់គេទាន់ក៏ចោរៗ ធ្វើឱ្យភ័យឆោឡោរត់គេចខ្លួន ក៏រអិលជើងធ្លាក់ពីលើផ្ទះជាន់ ទី១។ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៦ព្រឹកថ្ងៃទី២ មិថុនា ២០១៣ នៅក្រុមទី១១ ភូមិទួលគក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ជនសង្ស័យឈ្មោះហ៊ាង ថាវី ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នកយាមឃ្លាំងយានដ្ឋាន នៅផ្សារចាស់។ ចំណែកនារីរងគ្រោះឈ្មោះសុខ រស្មី ភេទស្រី អាយុ២២ ជាសិស្សស្នាក់នៅភូមិកើតហេតុ ហើយជនសង្ស័យត្រូវ សមត្ថកិច្ចឃាត់ខ្លួនដើម្បីសាកសួរ៕

ប៉ុន បាន

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]