ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានរង របួស ត្រូវចំដៃធ្លាយទៅឆ្អឹងជំនីរ កាលពី វេលាម៉ោងប្រមាណ ១០និង៣០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ដោយសារ តែក្រុមក្មេងស្ទាវ បានជិះម៉ូតូដេញ បាញ់គ្នា ហើយផ្លាតទៅចំជនរងគ្រោះតែម្ដង ពេល កំពុងដើរតាមបណ្ដោយព្រះមុនីវង្ស កែងផ្លូវ លេខ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ  ក្រោយពីចុះពីលើម៉ូតូកង់បានបន្ដិច ។

សេចក្ដីរាយការណ៍ពីសាក្សីនៅកន្លែង កើតហេតុបានឱ្យដឹងថា នៅពេលដែលបុរស ជនជាតិរូបនេះ បានចុះ ពី លើម៉ូតូកង់បី ដើរ ប្រមាណ៥០-៦០ ម៉ែត្រ គាប់ជួនមានក្រុម ក្មេងស្ទាវជិះម៉ូតូពីរគ្រឿងមកក្បែរនោះ ហើយ ដកកាំភ្លើងបាញ់ ត្រូវចំនួនពីរគ្រាប់រងរបួសធ្ងន់តែម្ដង រួចហើយជិះម៉ូតូ គេចខ្លួនបាត់ ។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជួយដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យកាល់មែត ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរង គ្រោះមានឈ្មោះអ៊ួយ គុយយីង អាយុ៥៩ ឆ្នាំ រងរបួសចំដៃខាង ឆ្វេង ធ្លាយទៅឆ្អឹងជំនីរ ខាងឆ្វេង ហើយស្នាក់នៅសណ្ឋាគាររីវើល អស់រយៈពេល២ថ្ងៃមកហើយ ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានបន្ដថា ករណីនេះផ្ដើមចេញពីជនសង្ស័យទាំងនោះ ប្រហែលមានទំនាស់ ជាមួយគ្នា ហើយដក កាំភ្លើងបាញ់ ប៉ុន្ដែសំណាងអាក្រក់ បែរជាចំ ជនរងគ្រោះទៅវិញ ។

យ៉ាងណាក៏ដោយ ក្រោយមានករណីនេះ កើតឡើង កម្លាំងនគរបាលរាជធានីភ្នំពេញ ដោយមានការ បញ្ជាផ្ទាល់ពីស្នងការ ជួន សុវណ្ណ បានបើកការស្រាវជ្រាវយ៉ាងយកចិត្ដ ទុកដាក់តាមចាប់ ក្រុមបង្កទាំង នោះ៕



ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]