តារា​ៗ​​​ជា​ច្រើន​ បើក​​​​ហាង​​​លក់​​​​គ្រឿង​​​តុប​​​តែង​​​ខ្លួន ​​ចំណែកតារា​ម្នាក់​នេះ ចាប់អារម្មណ៍​​របរ​លក់ម្ជូរ

//s9.kh1.co/8f/8fb154ec9a0e0e37c31ab2bbb023f46cce7ad419.jpg
តារា & កម្សាន្ដ

 ២៩-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ស្ងាត់ៗគឹម លីហ្សា កំពុងសំងំជោគជ័យខ្លាំងលើមុខរបរថ្មីលក់ម្ជូរ?

ភ្នំពេញ៖ អាចនិយាយថា អ្នកនាង គឺម លីហ្សា ជាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពខ្លាំង និងមានភាពល្បីល្បាញ​គួរសម ដែលមហាជន និងទស្សនិកជនជាច្រើនបានស្គាល់នាង​សឹងតែគ្រប់គ្នានៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ គឹម លីហ្សា មិនត្រឹមតែមានសមត្ថភាព និងទេពកោសល្យសម្តែងទេ គួបផ្សំជាមួយនឹងរូបសម្ជស្ស​ស្រស់​​ស្អាត​ពីធម្មជាតិពិតៗ បើទោះជាពេលនេះនាងមានបុត្រ ២ នាក់ហើយក៏ពិតមែន។

យ៉ាងណាមិញបន្ទាប់់ពី គឹម លីហ្សា បានរៀបការរួច នាងហាក់ឃ្លាតឆ្ងាយពីវិថីសិល្បៈទៅរស់នៅក្នុងប្រទេសអូស្ត្រាលី​ជាមួយ​ស្វាមីអស់រយៈពេលជាយូរឆ្នាំ ប៉ុន្តែពេលនេះតារាសម្តែងស្រីរាងតូចច្រឡឹង គឹម លីហ្សា ក៏បានសម្រេចចិត្តវិល​ត្រឡប់​មក​លើទឹកដីកំណើតវិញ ថែមទាំងបានបង្កើតមុខរបរលក់ម្ជូរ ដែលជារបរថ្មី។ ក្រៅពីនោះ អ្នកម្តាយកូន ២រូបនេះ ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់មហាជនមិត្តអ្នកគាំទ្រ បងប្អូនសិល្បករសិល្បការិនី និង​មិត្តភក្តិ​របស់អ្នកនាង​តែម្តង។

ជាក់ស្តែង ជារឿយៗតែងតែឃើញអ្នកនាង គឹម លីហ្សា ធ្វើការ Live វីដេអូតាមប្រព័ន្ធ Facebook ជាមួយនឹងការលក់​ផ្លែឈើ និងម្ជូរស្រស់ៗ ដោយគ្រាន់តែមើលសោះក៏ស្រក់​ទឹកមាត់មិនស្ទើរដែរ។ អ្នកនាងដាក់ឈ្មោះហាង​លក់ម្ជូររបស់​នាង​ថា «គឹម លីហ្សា & ណាលីន»

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖​

គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា
ម្ជូរក្នុងហាងរបស់ គឹម លីហ្សា
ម្ជូរក្នុងហាងរបស់ គឹម លីហ្សា
គឹម លីហ្សា
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T