សត្វដំរីចំនួន ៤ក្បាល បានដេកងាប់ បន្ទាប់ពីពួកវាដើរឆ្លងកាត់ ផ្លូវអយស្ម័យយាន ត្រូវរថភ្លើងដែលបើកក្នុងល្បឿនលឿន បុកមួយទំហឹង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ដំរីទាំងនោះបានដើរជាហ្វូង ឆ្លងកាត់ផ្លូវអយស្ម័យយាន នៅប៉ែកខាងកើតនៃប្រទេសឥណ្ឌា តែសំណាងអាក្រក់ ត្រូវបានរថភ្លើងដែលកំពុងតែបើកក្នុងល្បឿនលឿន បុកងាប់ និងរបួស។ ដំរីញីវ័យជំទង់២ក្បាល និងកូនដំរីមួយ ត្រូវបានដេកងាប់នៅនឹងកន្លែង ចំណែកឯដំរីមួយទៀតរងរបួសធ្ងន់ តែមិនយូរប៉ុន្មានក៏ងាប់បាត់ដែរទៅ។

ក្រុមហ៊ុនអាយស្ម័យយានដែលបានបុក ដំរីទាំងបួននោះងាប់ មានឈ្មោះថា Mahananda Express Passenger បានចេញដំណើរមកដល់ស្រុក Jalpaiguri ចំងាយប្រហែល ៦៤៤គីឡូម៉ែត្រពីភាពខាងលិចនៃ Kolkata រដ្ឋ West Bengal ប្រទេសឥណ្ឌា។ រថភ្លើងបានចេញដំណើរពី Siliguri ទៅកាន់ Assam ហើយរថយន្ដបានបញ្ឈប់ម៉ាស៊ីន២ ៣ ម៉ោងមុនពេលដែលបុកដំរីទាំងនោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីខាងលើនេះ?







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]