ប៉ូលីសនៅប្រទេសចិន ជាច្រើននាក់ បានប្រញាប់ប្រញាល់ចុះទឹកទន្លេ ស្រង់ កូនក្រមុំតុក្កតាសិចមួយ ដែលពួកគេ នឹកស្មានថា ជាស្ត្រីដែលលង់ទឹកស្លាប់។

ហេតុការណ៏ គួរអោយហួសចិត្តនេះ បានកើតឡើងនៅក្នុងខេត្ត Shandong ប្រទេសចិន។ ប៉ូលីសចិត្តល្អ ចំនួន ១៨នាក់  បានទៅកន្លែងកើតហេតុ បន្ទាប់ពី បានទទួលបានសេចក្តីរាយការណ៏ថា មានសាកសពអណ្តែតក្នុងទឹក។ ប្រជាជនប្រមាណ ១០០០នាក់ បានទៅដល់តាមទន្លេរ ចំណែកឯ ប៉ូលីសទាំង ១៨នាក់នោះ បានចំនាយអស់រយៈពេលជាង ៤០នាទី ដើម្បីចុះទឹកស្រង់ សាកសព ប៉ុន្តែមិននឹកស្មានថា ជាកូនក្រមុំតុក្កតាសិច ទៅវិញ។

ប៉ូលីសប្រចាំតំបន់ មានបញ្ជាក់ថា កូនក្រមុំតុក្កតាសិចនោះ ត្រូវបានគេគ្រវែងចោល ចំងាយប្រមាណ ៤៦ម៉ែត្រ ពីមាត់ទន្លេ ជាហេតុធ្វើអោយ ពួកគាត់ ពិបាកកត់សំគាល់។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?



ដោយរ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]