ខេត្តបន្ទាយមានជ័យ៖ ម្នាក់បុរសបានធ្លាយពោះវៀន ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារជិះម៉ូតូបុកគោយន្តកន្ត្រៃយ៍ពី ក្រោយពេញទំហឹង ខណៈអ្នកបើកគោយន្តស្រវឹង ទៅមុខលែងរួចចតកណ្តាលផ្លូវគ្មាន ដាក់ភ្លើងសញ្ញា ឫចំណាំងផ្លាត បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់កើតឡើង កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣០ ឧសភា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិអូរអម្ពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។

អ្នកស្លាប់ត្រូវបានគេស្គាល់ ឈ្មោះ អ៊ុន សុធា អាយុ ២៧ឆ្នាំ មានទីលំនៅភូមិកើតហេតុ ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ស៊េរី២០១២ ចំណែកអ្នកបើកគោយន្តឈ្មោះ សុខ ចាន់ អាយុ៥២ឆ្នាំ មានទីលំនៅភូមិខាងលើដូចគ្នា ក្រោយពីកើតហេតុដាក់ មេប្រូចបាត់ស្រមោល ។

បញ្ចូលអត្ថបទ ៖ ចាន់ ធូ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]