ភ្នំពេញៈ នាវ័យ២ក្មេងពីរនាក់ ត្រូវបានក្រុមចោរ ប្រដាប់ដោយកាំភ្លើងខ្លី៤នាក់ ជិះម៉ូតូដេញតាមបាញប្លន់យកម៉ូតូ ស្កុបពី ពណ៌ផ្កាឈូកមួយគ្រឿងបានដោយសុវត្ថិភាព បណ្តាលឲ្យនារីវ័យក្មេងម្នាក់ រងរបួសត្រង់ក នាវេលាម៉ោង ១ និង៥៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយផ្លូវលេខ៩៣ ក្រុមទី១៩ ភូមិ-សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

បើតាមការរៀបរាប់ពីសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុនារីវ័យក្មេងពីនាក់ បានជិះម៉ូតូស្កុបពីពណ៌ផ្កា ឈូក មិនចាំស្លាកលេខ តាមបណ្តោយផ្លូវលេខ៩៣ តែមិនដឹងមកពីទីណានោះទេ តែសង្ស័យចេញមកពីដើរលេង ព្រោះក្នុងសម្លៀកឡូយឆាយបែបយុវវ័យត្រាច់ចរពេលរាត្រី។ លុះចំណុចកន្លែងកើតហេតុ ជនល្មើសមានគ្នា៤នាក់ ជិះម៉ូតូវីវ៉ាមួយគ្រឿង និងមួយគ្រឿងទៀត មិនស្គាល់ម៉ាក់ បានដេញតាម ព្រមទាំងបាញ់មួយគ្រាប់ត្រូវចំនារីជាអ្នក ឌុបត្រង់ក ហើយពួកជនល្មើសយកម៉ូតូស្កុបពី ជិះគេចខ្លួនបាត់អស់ទៅ។

ដោយឡែកនារីរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅគ្លីនិកឯកជន។

រហូតដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ដដែលនេះ គេនៅមិនទាន់ដឹងថា កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ ចេញប្រតិ បត្តិការ និងមានចំណាត់ការយ៉ាងណានៅឡើយទេ ចំពោះស្ថិរភាពសន្តិសុខនៅក្នុងទឹកដីរបស់ខ្លួន គ្រាដែលការ បោះឆ្នោតខិតជិតមកដល់នោះ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]