ប្រដាប់ស្ទូចដ៏ធ្ងន់ និងខ្ពស់មួយ បានដួលរលំសង្កត់ និងបំផ្លាញអាគារ របស់ប្រជាជនមួយខ្នង ចាប់ពីជាន់ទី១ ដល់ជាន់ទី៩ នៅក្នុងទីក្រុង Kirov ប្រទេសរុស៊្សី កាលពីល្ងាចថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ការដួលរលំសង្កត់ និងបំផ្លាញអាគារនេះ គឺបានកើតឡើងដោយសារតែ មានខ្យល់បក់បោកខ្លាំងពេក បណ្តាលឲ្យអាគារមួយខ្នង រងការខូចខាតពីជាន់ទី១ ដល់ជាន់ទី៩ និងរថយន្តចំនួន ៧គ្រឿងទៀត ដែលចតនៅខាងក្រៅអាគារនោះ រងការខូចខាតផងដែរ ប៉ុន្តែមិនមាននរណាម្នាក់រងរបួស ឬស្លាប់នោះទេ។

បើតាមសម្តីរបស់ស្រ្តីម្នាក់ ដែលរស់នៅលើអាគាររងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នាងកំពុងចំអិនអាហារក្នុងផ្ទះបាយ ស្រាប់តែលឺសំលេងយ៉ាងខ្លាំង ហើយនៅពេលនាងអើតមើលតាមបង្អួច ក៏បានឃើញប្រដាប់ស្ទូចនោះ កំពុងរលំមកលើយ៉រផ្ទះរបស់នាង។

យ៉ាងណាមិញ មូលហេតុពិតប្រាកដ ដែលបង្កឲ្យគ្រោះថ្នាក់នេះកើតឡើង គឺនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយកំពុងស្ថិតក្នុងការស៊ើបអង្កេត ប៉ុន្តែគេបានសង្ស័យថា ប្រដាប់ស្ទូចមួយនេះ គឺប្រហែលជាមិនបានដំឡើងឲ្យត្រឹមត្រូវនោះទេ៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]