មានស្រ្ដីម្នាក់ បានទំលាយអាថកំបាំងរបស់ខ្លួន ជូនទស្សនិកជន រឿងរបស់គាត់កាលពីនៅវ័យក្មេង។

តារាចម្រៀងស្រីវ័យ៣៥ឆ្នាំ Myleene Klass បានប្រាប់ដល់អ្នកសារព័ត៌មានថា ឪពុករបស់គាត់ធ្លាប់ពិសារតែ ជាមួយនឹងទឹកដោះរបស់នាង។ អ្នកស្រី Myleene មានកូនពីរនាក់ ៥ឆ្នាំ និង២ឆ្នាំ បានប្រាប់ថា អ្នកផ្ទះរបស់នាង និងមិត្តរបស់នាង សុទ្ធតែធ្លាប់ភ្លក់ទឹកដោះរបស់នាង ហើយវាមានរសជាតិផ្អែម។ Myleene បាននិយាយបន្តថា នេះគឺជារឿងធម្មតា ព្រោះមនុស្សម្នាក់ៗសុទ្ធតែធ្លាប់បានភ្លក់ទឹកដោះរបស់ម្ដាយ ហើយគាត់ធ្វើបែបនេះក៏គ្មានអ្វីចំឡែកនោះដែរ ជាពិសេសគឺគាត់ធ្វើសំរាប់ក្រុមគ្រួសាររបស់គាត់។

មានបុរសម្នាក់បានប្រាប់ថា គាត់ក៏ធ្លាប់បានភ្លក់ទឹកដោះរបស់ប្រពន្ធគាត់ វាមានរសជាតិឆ្ងាញ់ ជាងនេះទៅទៀត គាត់បានបកស្រាយនូវ ការយល់ឃើញរបស់គាត់ថា “ អ្នកមិនមែនជាបុរសពិតនោះទេ លុះត្រាតែអ្នកធ្លាប់បានភ្លក់រស់ជាតិ ទឹកដោះរបស់់ប្រពន្ធ។”  គាត់ក៏បានចោទសួរមួយសំណួរថា ៖ តើខុសដែរ ឬ ទេគ្រាន់តែផឹកទឹកដោះពី មនុស្សស្រីដែលខ្លួនស្រលាញ់ បើយើងផឹកទឹកដោះគោ ឬ ទឹកដោះពពែដែលយើងមិនធ្លាប់នឹងជួបសោះនោះ? វាគឺជារឿងធម្មតា។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ សំណួរខាងលើ? សូមជួយផ្ដល់មតិខាងក្រោម៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]