រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍វត្តភ្នំ បានចុះចាប់ប្រមូលស្ត្រី រកស៊ីផ្លូវភេទបានចំនួន១៤នាក់ ក្នុងនោះមានភេទទី៣ម្នាក់ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៩ ឧសភា ២០១៣ នៅតាមបណ្តោយ ផ្លូវលេខ១០៦ និងផ្លូវលេខ១០៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីនគរបាល ប៉ុស្តិ៍វត្តភ្នំបានឱ្យ ដឹងថា យុទ្ធនាការនេះធ្វើឡើងដូចភ្លៀងរលឹម ឃាត់ខ្លួនបានជាហូរហែបញ្ជូនទៅកាន់ក្រសួងសង្គមកិច្ចបាន តែមួយភ្លែត បែរជាឃើញស្ត្រីមុខ ដដែលៗនោះទៅប្រកបរបរ នៅទីតាំងខាងលើដដែល ធ្វើឱ្យការបង្ក្រាបនោះមិនចេះអស់មិនចេះហើយ ទីបំផុតនៅតែមាន ស្ត្រីរកស៊ីផ្លូវភេទទៅប្រមូលផ្តុំ គ្នាបង្កជាភាព អនាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់សង្គម ជាពិសេសកើតមានអំពើឆក់ប្លន់ និងវាយយករបស់របរពីអ្នកដំណើរ នៅតំបន់ខាងលើទៀតផង ។ ស្ត្រីរកស៊ីផ្លូវភេទទាំង១៤នាក់នោះ ត្រូវបានប្រគល់ឱ្យ សាលាខណ្ឌដូនពេញ និងបញ្ជូនបន្តទៅក្រសួងសង្គមកិច្ច ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕




បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]