យោងតាមគេហទំព័រ digitalspy បានអោយដឹងថា បុរសម្នាក់បានបំពាក់បំពង់ទឹក សម្រាប់បាញ់ រារាំង មនុស្ស ដែលមានបំណង បត់ជើង ដាក់ក្បែរច្រកចេញចូលផ្ទះ របស់គាត់។

វីដេអូនេះ ត្រូវបានបង្ហោះ ដាក់នៅក្នុងគេហទំព័រ YouTube ក្នុងគណនីឈ្មោះ dan291968 កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅ។ ម្យ៉ាងវិញទៀត វីដេអូនេះ ត្រូវបានគេ រៀបចំចងក្រង ដោយបង្ហាញពី មនុស្សជាច្រើន ដែលបានចូល ទៅក្បែរច្រកចេញចូលនោះ ហើយមានបំណង បត់ជើង ប៉ុន្តែបែរជា ត្រូវទឹកសាច ទទឹកពេញខ្លួនទៅវិញ។

គូររំលឹកថា វីដេអូនេះ បង្ហោះនៅក្នុងគេហទំព័រ YouTube បានដាស់តឿន អ្នកដែលមានបំណង បត់ជើងតូចនៅទីសាធារណៈ អោយមានភ្ញាក់រលឹកឡើងវិញ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះវីដេអូនេះ? សូមទស្សនា





ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]