បុរសម្នាក់ដែលជាអ្នកបញ្ជូន ភីហ្សាទៅតាមផ្ទះរបស់អតិថិជននៅផ្លូវ Petersburg ប្រទេសរ៉ុស្ស៊ី បានលួចបរិភោគសាច់ខ្លះ ដែលនៅលើភីហ្សា ក្នុងជណ្ដើរយន្ដប្រអប់ តែត្រូវកាមេរ៉ាថតបាន។

បុរសដែលជាអ្នកបញ្ជូនភីហ្សាដ៏អភ័ព្វម្នាក់ ត្រូវបានកាមេរ៉ាសុវត្ថិភាពក្នុងជណ្ដើរយន្ដប្រអប់ ថតសកម្មភាពបាន ខណៈពេលដែលគាត់បើកកាបូបដាក់ភីហ្សា ហើយចាប់យកប្រអប់ភីហ្សាមួយចេញមក ដោយបានប្រើនូវក្រញ៉ាំដៃ ចាប់យកដុំសាច់ និងគ្រឿងផ្សុំតូចៗនៅលើភីហ្សារបស់អតិថិជន រួចហើយក៏ប្រញាប់ដាក់វាចូលក្នុងកាបូបវិញ។

វីដេអូឃ្លីបខាងក្រោមនេះ ដែលបង្ហាញពីសកម្មភាព ការលួចបរិភោគភីហ្សារបស់អតិថិជន ត្រូវបានបង្ហោះចូលទៅក្នុងគេហទំព័រ YouTube កាលពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៨ ម្សិលមិញនេះ ទទួលបានអ្នកទស្សនាជាង ២៩៣,០០០ដង។

មានអ្នកទស្សនាវីដេអូឃ្លីបខ្លះមានមតិថា បុរសម្នាក់នេះពិតជាកខ្វក់ណាស់ បានប្រើដៃដែលមិនស្អាត ទើបនឹងចុចជណ្ដើរយន្ដ មកចាប់យករបស់មកបរិភោគ។ មានអ្នកទស្សនាខ្លះបានសង្កេត លើប្រអប់ភីហ្សាដឹងថា ភីហ្សានេះមកពីហាងភិហ្សា Chain called 2 Coasts។

សូមបញ្ជាក់ថា វីដេអូមួយនេះ ក៏បានចុះផ្សាយក្នុងប៉ុស្ដិ៍ទូរទស្សន៍ CNN ផងដែរ ហើយក្រុមអ្នកសារព័ត៌មានរបស់ CNN បានចុះសំភាសន៍អ្នកដំណើរនៅតាមផ្លូវ និងបង្ហាញពីវីដេអូនោះផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះទង្វើ របស់អ្នកបញ្ជូនភីហ្សាម្នាក់នេះ? សូមទស្សនាវីដេអូទាំងអស់គ្នា៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]