បងប្អូនភ្លោះស្រីមួយគូ បានសង្កេតឃើញថា ពួកគេមានផ្ទៃពោះក្នុងថ្ងៃតែមួយ ហើយពេលសម្រាលកូនក៏ក្នុងថ្ងៃតែមួយ ក្នុងមន្ទីរពេទ្យតែមួយដូចគ្នាថែមទៀត។

Erica និង Tashina Ackley ដែលនឹងធ្វើពិធីខួបកំណើតគំរប់ ២២ឆ្នាំក្នុងសប្ដាហ៍នេះ បានសម្រាលកូនកាលពីថ្ងៃសុក្រ ក្នុងមន្ទីរពេទ្យ Down East Community នៅក្នុងក្រុង Machias រដ្ឋ Maine សហរដ្ឋអាមេរិក។ អ្នកនាង Tashina សម្រាលបានកូនស្រីម្នាក់ឈ្មោះ Ivory Mae Cushing ទម្ងន់ ៣.០៣គីឡូក្រាម រីឯ Erica វិញសម្រាលបានកូនប្រុសឈ្មោះ Keiran Leighton Carter ទម្ងន់ ២.៧២គីឡូក្រាម។ Ivory កើតនៅម៉ោង៨ និង៤៥នាទីព្រឹក រីឯប្អូនជីដូនមួយរបស់គេ កើតប្រហែល១ម៉ោងក្រោយពីគេបានកើត។

បើពួកគេទាំងពីរកើត ក្នុងពេលតែមួយទៀតនោះ វាប្រាកដជារឿងមួយដ៏ចំឡែកមិនខាននោះទេ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីមួយនេះ?









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]