រាជធានីភ្នំពេញ ៖​ ​​អ្នក​តាម​ដាន​សកម្ម​​ភាព​​បទ​ចម្រៀង និង​​​តារាសិល្បៈ​មួយ​ចំនួន​ដែល​ប្រ​មាញ់​​​ទៅ​លើ​​កញ្ញា​មាស សុខ​សោ​ភា ​បាន​និង​​កំពុង​ភ្ញាក់​​ផ្អើល​​ព័ត៌​មាន​​​ល្ហេច​ល្ហៀង​​ឮ​​ពាក្យ​​ច​ចាម​​អារ៉ាម​ថា កញ្ញា​​មាស សុខ​​សោ​ភា​​​ មាន​គម្រោង​ចាក​ចេញ​ពី​ផលិត​កម្ម​ថោន ហើយ​ថា​ ​​តារា​ចម្រៀង​​ដែល​ធ្លាប់​​តែ​មាន​ប្រ​ជា​ប្រិយ​ភាព​​ជាង​គេ នៅ​ក្នុង​ផលិត​កម្ម​ថោន​​ ពេល​នេះ ហេតុ​អ្វី​​បាន​​ជា​មិន​​សូវ​មាន​​បទ​ចម្រៀង​​​ថ្មី​ៗ​ចេញ​លក់​នៅ​លើ​ទី​ផ្សារ​​​ ?

សូម្បី​​តែ​បទ​​​ចម្រៀង​​ដែល​​ជា​បទ​របស់​ខ្លួន​​ឯង​​បែ​រ​ជា​មាន​តារា​ផ្សេង​មក​សម្តែង​ជំនួស​ទៅ​វិញ​ ដោយ​កាល​​​ពី​​មុន​បទដំ​បូង​ៗ​នៅ​ក្នុង​ផលិត​កម្ម​ថោន​​គ្រប់​បទ​​ សុទ្ធ​សឹង​​តែ​មាន​​កញ្ញា​មាស​ សុខ​សោ​ភា ជា​អ្នក​សម្តែង​ទាំង​អស់​​​ជា​ពិសេស​ជា​មួយ​លោក​​ករុណា ពេជ្រ ​។ ទន្ទឹម​នឹង​នេះ​ស្រាប់​តែ​មាន​ព័ត៌​មាន​ពី​មជ្ឈ​ដ្ឋាន​​មួយ​ចំនួន​​បាន​និយាយ​ថា​ ​កាល​ដែល​នាង​មិន​មាន​​ចេញ​បទ​​ចម្រៀង​ថ្មី​ៗ ហើយ​​ពេញ​និ​យម​សម្រាប់​យុវ​វ័យ​ដែល​​​ធ្វើ​ឱ្យ​ប្លែក​អារម្មណ៍​​ដូច​កាល​ពី​មុន​នោះ​ ដោយ​សារ​តែ​នាង​ចាក​ចេញ​​​ពី​ផលិត​កម្ម​ថោន ហើយ​​អ្វី​​ដែល​គួរ​​ឱ្យ​​ចាប់​អារម្មណ៍​ជាង​នោះ​ គឺ​ថា​​ប៉ុន្មាន​សប្តាហ៍​​​មក​​​​នេះ​នៅ​ពេល​ដែល​កញ្ញា​មាស សុខ​សោ​ភា ​ឡើង​ច្រៀង​​​​​នៅ​លើ​ឆាក​ប្រ​គំតន្ត្រី​​​ ​មាន​​​តែ​បទ​​​ថ្មី​មួយ​​បទ​ប៉ុណ្ណោះ​គឺ​​បទ​១០០​ពិន្ទុ​​ ។

នេះ​ជា​ព័ត៌​មាន​មួយ​​ ដែល​ធ្វើ​​ឱ្យ​អ្នក​គាំ​ទ្រ​​​​កញ្ញា​មាស សុខ​សោ​ភា មាន​ការ​ងឿង​ឆ្ងល់​ថា ​តើ​នាង​ចាក​ចេញ​​ពី​ផលិត​កម្ម​​ថោន ដោយ​សារ​មូលហេតុ​អ្វី ហើយ​ចុះ​តើ​នាង​​ចាក​​ចេញ​ពី​ផលិត​កម្ម​​ថោន​ទៅ​នៅ​ផលិត​កម្ម​ណា​ទៀត ​បើ​​ផលិត​កម្ម​​ធំៗ នៅ​ក្នុង​ស្រុក​​នាង​​​ចេញ​ចូល​​សឹង​តែ​គ្រប់​ផលិត​កម្ម​​​ទៅ​ហើយ​នោះ​ ឬ​​​​មួយ​ក៏​ផលិត​កម្ម​រស្មី​ហង្ស​មាស? ព្រោះ​ពេល​នេះ​រស្មី​​ហង្ស​​មាស​កំពុ​ង​តែ​​ប្រ​មូល​​ផ្តុំ​​តារា​ចម្រៀង​​ល្បី​ៗ​ជា​ច្រើន​នាក់​​ដូចជា​​​កញ្ញា​ទេព​ បូព្រឹក ​លោក​នៅ​ ស៊ីនឿន លោក​សូណូ និង​​អ្នក​នាង​យក់ ឋិត​រដ្ឋា ​ជា​ដើម​​​ ។

ទាក់​ទិន​​នឹង​បញ្ហា​នេះ លោក​​មាស សុខ​រតនៈ ​ជា​បង​ប្រុស​​​របស់​កញ្ញា​​មាស សុខ​សោ​ភា បាន​ប្រាប់​កោះ​សន្តិ​ភាព​​​​យ៉ាង​ខ្លី​តាម​ទូរ​ស័ព្ទ​​ថា កញ្ញា​​មាស សុខ​សោ​ភា ​​​មិន​បាន​ចាក​ចេញ​​​ពី​ផលិត​កម្ម​​ថោន​នោះ​ទេ ហើយ​ពេល​​​​នេះ​កំពុង​តែ​ត្រៀម​ចេញ​បទ​​វ៉ុល​​ថ្មី​​ៗ​​ផង​ដែរ ។ ​ដូច្នេះ​​ចំពោះ​ព័ត៌​មាន​​​នេះ​​វា​មិន​​មែន​​ជា​ការ​ពិត​​នោះ​វា​គ្រាន់​តែ​​​ជា​ពាក្យ​​​ច​ចាម​អារ៉ាម​​​តែ​ប៉ុណ្ណោះ ។

ក្រុម​អ្នក​​គាំ​ទ្រ​កញ្ញា​មាស សុខ​សោ​ភា ​​និង​​តែង​តែ​​តាម​ប្រមាញ់​សកម្ម​ភាព​របស់​​​នាង​ជាប់​នោះ​បាន​ធ្លោយ​ប្រាប់​ថា ការ​ផ្តល់​​​​ព័ត៌​មាន​​របស់​បង​ប្រុស​កញ្ញា​​​មាស សុខ​សោ​ភា ​គ្រាន់​តែ​​​​ឡប់​ឡែ​បិទ​បាំង​ដំណើរ​ចាក​ចេញ​​​របស់​តារា​​​ចម្រៀង​​សំឡេង​​ផ្អែម​ក្រ​អួន​​មួយ​នេះ​ប៉ុណ្ណោះ ដែល​​ធាតុ​ពិត​គឺ​នាង​​បាន​សម្រេច​ចិត្ត​រួច​​​ហើយ​ ហើយ​កំពុង​ស្ថិត​នៅ​​​ក្រៅ​​ផលិត​កម្ម​ថោន​ជា​បណ្តើរ​ៗ​ទៀត​ផង...​ទោះជា​យ៉ាង​ណា​ក៏​ដោយ​​​ដំណើរ​​​​ការ​​ចាក​ចេញ​​ពិត​ប្រា​កដ​​​​របស់​កញ្ញា​មាស​ សុខ​សោ​ភា​ ​ឬ​យ៉ាង​ណា​នោះ​នឹង​បង្ហាញ​ច្បាស់​នៅ​ពេល​បន្តិច​ទៀត​​នេះ ។

សំរាប់ Khmerload វិញ Khmerload ចូលចិត្តបទ សូមពេលឈឺចាប់មួយគ្រា។ សូមមើលវិដេអូនៅខាងក្រោម

តើអ្នកចូលចិត្តបទអ្វីរបស់មាស សុខសុភាជាងគេ?

ដកស្រង់ពីកោះសន្តិភាព 

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]