ខេត្ត​​​កំពង់​ឆ្នាំង​​ ៖ រថយន្ត​​​​ដឹក​​ឥដ្ឋ​​​មួយ​គ្រឿង​​បាន​​ក្រឡាប់​​​ចូល​​​​​ស្នាម​ភ្លោះ​​ កាលពី​​​​វេលា​​​​​ម៉ោង​​​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​៨ មេសា ​​​នៅ​តាម​បណ្តោយ​​ផ្លូវ​​ជាតិ​លេខ៥​ ​ត្រង់​​ចំណុច​​​ភូមិ​ព្រៃ​​ពួច ឃុំ​ជ្រៃ​​បាក់​ ស្រុក​​រលា​ប្អៀរ​ បណ្តាល​​ឱ្យ​អ្នក​ជិះ​ក្នុ​ង​រថយន្ត​ចំនួន​៣​នាក់​​​​រង​របួស​​ស្រាល​​​ ។

តាម​​ប្រភព​​​​ពី​ប្រជា​ពលរដ្ឋ​​​​​នៅ​​កន្លែង​​​កើត​ ហេតុ​​​​បាន​និយាយ​​ឱ្យ​ដឹង​​ថា ​​មុនពេល​កើត​ហេតុ​គេឃើញ​​​រថយន្ត​​​កូរ៉េ​​​ចំណុះ២តោន​ ពណ៌​​ខៀវ ​ ដឹក​​ឥដ្ឋពេញ​  ​បើក​​​បរ​​ពី​ត្បូង​​​​​មក​ជើង​​​​​ លុះ​មក​​​​ដល់​ចំណុច​​កើត​​​ហេតុ​​​រថយន្ត​​​បាន​​​ផ្ទុះ​​​​​កង់​​មុខ​ខាង​ ឆ្វេង​​ហើយ​បាន​​រេ​ចង្កូត​ទៅ​​​ខាង​ឆ្វេង​ដៃ​​​ធ្លាក់​​​​ចូល​​ស្នាម​ភ្លោះ ​ក្រឡាប់​​​​តែម្តង​។ ក្រោយ​​ពេល​​​ក្រឡាប់​​​​​​​គេឃើញ​​​​កាឡេ​រថយន្ត​បាន​​បាក់​ដាច់​​ជាពីរ​​ ផង​​ដែរ ។

មន្ត្រី​​ប៉ូលិស​បាន​និយាយ​ថា ម្ចាស់​​​រថយន្ត​​និងជាអ្នក​​បើក​​បរ​ឈ្មោះ​​ទ្រី ជន​ជាតិ​វៀត​ណាម​ ​រស់​នៅ​​​ផ្សារ​ក្រោម  ។ ទាំង​អ្នក​បើក​​​បរ​ទាំង​អ្នក​​រួម​​​​​​ដំណើរ​ជា​កម្មករ​​រង​របួសស្រាល​ ។ ប៉ូលិស​ថា   គ្រោះ​ថ្នាក់​នេះកើតឡើង​​ដោយ​សារ​​ម្ចាស់​រថយន្ត​​​ធ្វេស​ប្រហែស​ព្រោះកង់​​ ​មុខ​​​រថយន្ត​​​ទាំងពីរ​​សឹកក្រឡាអស់​ហើយ​​នៅ​​​តែ​ប្រើ​ទៀត៕

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]