តារាទាំងនេះ សុខចិត្តសែនព្រេនសាមញ្ញ ជាមួយគូស្នេហ៍ មិនធ្វើពិធីធំដុំ

//s9.kh1.co/ac/acd97b62d01c791066f930b5c39efb0aa19f33f0.jpg
តារា & កម្សាន្ដ

 ១១-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប៉ុន្មានឆ្នាំចុងក្រោយនេះ មានតារាខ្មែរជាច្រើនបានបង្ហាញមុខគូស្នេហ៍ ព្រមទាំងដឹកដៃគ្នាចូលរោងការ ធ្វើពិធីអធិកអធម តែលើកលែងតែតារាប៉ុន្មានដួងនេះ សុខចិត្តតសែនព្រេនជាមួយគូស្នេហ៍ មិនធ្វើពិធីធំដុំឡើយ។

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេសង្កេតឃើញតារាខ្មែរល្បីៗជាច្រើននាក់ បង្ហាញមុខមាត់គូស្នេហ៍ជាសាធារណៈ ដោយមិនលាក់លៀមខ្លាចបាត់បង់នូវប្រជាប្រិយភាពឡើយ។ ជាពិសេស រហូតមានសិល្បករ សិល្បការិនីជាច្រើន បានសម្រេចចិត្តដឹកដៃគូស្នេហ៍ចូលរោងការតាមប្រពៃណី ព្រមទាំងបានរៀបចំពិធីយ៉ាងអធិកអធម និងបានអញ្ជើញភ្ញៀវកិត្តិយសចូលរួមជាច្រើនាក់ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បន្ទាប់ពីបានរៀបការរួច ឃើញមានតារាប្រុសស្រីជាច្រើន នៅតែបន្តការងារសិល្បៈ ហើយនៅតែមានមហាជនជាច្រើនចាំគាំទ្រពួកគេដដែល។ ម្យ៉ាងវិញទៀត ក្រោយរៀបការដើម្បីបង្កើតគ្រួសារថ្មីនោះ ក៏មានតារាប៉ុន្មានរូបផងដែរ ដែលបានសម្រាលកូនមានសុខភាពល្អ ហើយមុខមាត់ក៏គួរឲ្យក្នាញ់ និងឆ្លាតទៀតផង។ មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលជីវិតប្ដីប្រពន្ធវិញ ឃើញថាចុះសម្រុងជាមួយគ្នា រស់នៅយ៉ាងមានក្ដីសុខ សុភមង្គលតែម្ដង។ 

តួយ៉ាង ក្រៅពីមានសិល្បករ សិល្បការិនីចូលរោងការតាមប្រពៃណី ហើយធ្វើពីធីធំដុំ ក៏មានតារាប្រុសស្រីប៉ុន្មានរូបផងដែរ ដែលមិនបានរៀបចំពីធីអធិកអធម តែសុខចិត្តធ្វើពិធីសែនព្រេនជាមួយគូស្នេហ៍ ដើម្បីឲ្យសាច់ញាតិទាំងសងដឹងលឺ។ ហើយតារាខ្មែរ ដែលសម្រេចិត្តធ្វើពិធីសែនព្រេន ជំនួសពិធីចូលរោងរៀបការគគ្រឹកគគ្រេងនោះមានដូចជា៖ 

១៖ អ្នកនាង នៅ សូនីតា

អ្នកនាង នៅ សូនីតា ពេលរៀបការមិនរៀបចំកម្មវិធីអធិកអធមធំដុំឡើយ គ្រាន់តែអញ្ជើញសាច់ញាត់ទាំងសងខាងដើម្បីជួយដឹងលឺប៉ុណ្ណោះ ហើយពេលនេះ នាងក៏មានកូនប្រុសម្នាក់គួរឲ្យក្នាញ់ផងដែរ។​

  អ្នកនាង នៅ សូនីតា  និងស្វាមី
  អ្នកនាង នៅ សូនីតា  និងស្វាមី
  អ្នកនាង នៅ សូនីតា  និងស្វាមី
  អ្នកនាង នៅ សូនីតា និងស្វាមី
  អ្នកនាង នៅ សូនីតា  និងស្វាមី
  អ្នកនាង នៅ សូនីតា និងស្វាមី

២៖ លោក ណា ខុន

ចំពោះតារាសម្ដែងរូបសង្ហាមានមន្តស្នេហ៍លោក ណា ខុន ថ្មីៗនេះ លោកបានបង្ហាញមុខមាត់គូស្នេហ៍ជាស្ត្រីមេម៉ាយម្នាក់ ហើយកាលពីប៉ុន្មានថ្ងៃមុននេះ តារារូបនេះបានសម្រេចចិត្តរៀបចំពិធី សែនព្រេនជំនួសឲ្យការរៀបការធំដុំផងដែរ៕

  លោក ណា ខុន និងភរិយា
  លោក ណា ខុន និងភរិយា
  លោក ណា ខុន​ និងភរិយា
  លោក ណា ខុន​ និងភរិយា
  លោក ណា ខុន​ និងភរិយា
  លោក ណា ខុន​ និងភរិយា
នៅ សូនីតាឌុច លីដាណាខុន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T