ឆន សុវណ្ណរាជ បង្ហោះវីដេអូថើបគូស្នេហ៍យ៉ាង Sweet ធ្វើឲ្យអ្នកគាំទ្រច្រណែន និងលើសជាតិស្ករមិនស្ទើរ

//s9.kh1.co/13/1399762674bbb4eaba96bd9f3c791c9a2bb3dc7c.jpg
តារា & កម្សាន្ដ

 ០៨-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ឆន សុវណ្ណរាជ បង្ហោះវីដេអូថើបគូស្នេហ៍យ៉ាង Sweet ធ្វើឲ្យអ្នកគាំទ្រច្រណែននិងលើសជាតិស្ករមិនស្ទើរ

ភ្នំពេញ៖ កាលពីខែកញ្ញា ឆ្នាំ២០២០ រំលងទៅថ្មីៗ តារាចម្រៀងប្រុសសម្លេងផ្អែមប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានបង្ហោះរូបជាច្រើនសន្លឹកជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់ ដែលគេគ្រប់គ្នាដាក់ការសង្ស័យថាគឺជាគូស្នេហ៍របស់លោក ឆន សុវណ្ណរាជ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងរាល់ពេល ឆន សុវណ្ណរាជ និងក្រុមគ្រួសារមានកម្មវិធីម្តងៗគឺតែងតែឃើញមុខនារីរូបនោះមិនដែលខាននិងតែងតែបង្ហោះរូបស្វីតៗ និងផ្អែមល្ហែមពីរនាក់ជាមួយលោក ឆន សុវណ្ណរាជ​ ញឹកញាប់ថែមទៀតផង។ ជាក់ស្តែងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ជាថ្ងៃកំណើតរបស់លោក ឆន សុវណ្ណរាជ ក៏មានវត្តមាននាងអញ្ជើញទៅចូលរួមផងដែរ ទើបធ្វើឲ្យមហាជនជាច្រើនសង្ស័យថាពួកគេគឺជាគូស្នេហ៍នឹងគ្នា​ ប៉ុន្តែមកទល់នឹងពេលនេះតារាចម្រៀងល្បីឈ្មោះរូបនេះនៅមិនទាន់បានប្រាប់ ឬបង្ហើបថាតើនារីវ័យក្មេងរូបនោះជាអ្នកណាឡើយ។

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងនេះស្រាប់តែលោក ឆន សុវណ្ណរាជ បានបង្ហោះ Story មួយនៅក្នុងគណនី Instagram ផ្ទាល់របស់ខ្លួនជាមួយនឹងកាយវិការយ៉ាងស្និទ្ធស្នាល ពិសេសថែមទាំងថើបថ្ពាល់នារីរូបនោះយ៉ាងស្វីតតែម្តង៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

ឆន សុវណ្ណរាជ និងគូស្នេហ៍
ឆន សុវណ្ណរាជ និងគូស្នេហ៍
ឆន សុវណ្ណរាជ និងគូស្នេហ៍
ឆន សុវណ្ណរាជ និងគូស្នេហ៍
ឆន សុវណ្ណរាជ និងគូស្នេហ៍
ឆន សុវណ្ណរាជ និងគូស្នេហ៍
ឆន សុវណ្ណរាជ និងគូស្នេហ៍
ឆន សុវណ្ណរាជ និងគូស្នេហ៍
ឆន សុវណ្ណរាជ បង្ហោះវីដេអូថើបគូស្នេហ៍
ឆន សុវណ្ណរាជ បង្ហោះវីដេអូថើបគូស្នេហ៍
ឆន សុវណ្ណរាជ បង្ហោះវីដេអូថើបគូស្នេហ៍
ឆន សុវណ្ណរាជ បង្ហោះវីដេអូថើបគូស្នេហ៍
ឆន សុវណ្ណរាជ
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T