រាជធានីភ្នំពេញ ៖ ​បុរស​២​នាក់​ត្រូវ​បាន​​នគរបាល​​ប៉ុស្តិ៍​ព្រែក​លៀប ចាប់​ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី​៧ មេសា បន្ទាប់​​ពី​ផឹក​ស្រវឹង​ចាប់​រំលោភ​កម្ម​ការិនី​កាត់​ដេរ​ម្នាក់​នៅ​មាត់​ ប្រឡាយ​​ ស្ថិត​​នៅ​​ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ឫស្សី​កែវ ។ ​ការចាប់​រំលោភ​នេះ​បន្ទាប់​ពី​ពួកគេ​ទាំង​បី​​​នាក់​បាន​នាំ​គ្នា​​ផឹក​ ស្រវឹង​ជោក​ជាំ​ចាក​ធុង​បាសរាំ​លេង ​ពេល​ចប់​​ពិធី​រាំ​បុរស​២នាក់​នាំគ្នា​ចាប់​​បី​នាង​យក​ទៅ​រំលោភ​​រហូត​​ បាន​សម្រេច​​​​មួយ​ដង​ជា​ពីរដង​។

​បុរស​ល្មោភ​កាម​ដែល​ត្រូវ​ចាប់​ខ្លួន​១-ឈ្មោះ​ឌឹម វណ្ណៈ អាយុ​​១៩​ឆ្នាំ ​រំលោភ​បាន​សម្រេច​២​ដង ២-ឈ្មោះ​​ហែម សូឡាត អាយុ​២១​​ឆ្នាំ ​​ជា​កម្ម​ករ​សំណង់​​រំលោភ​បាន​ម្តង ។ ​អ្នក​ទាំង​ពីរ​មាន​លំនៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ឫស្សី​កែវ។ ចំណែក​​ស្ត្រីរងគ្រោះ​​ឈ្មោះ​ ឌ.ឌ.ឌ អាយុ​១៧ឆ្នាំ ​ជា​កម្ម​ការិនី​​កាត់​ដេរ​រោង​ចក្រ​​ ​មាន​លំនៅ​ផ្ទះ​ជួល​ក្បែរ​កន្លែង​កើត​ហេតុ​ ។

​តាម​មន្ត្រី​​នគរបាល​បាន​ឱ្យ​ដឹងថា ​ការ​ចាប់​ខ្លួន​បុរស​២​នាក់​​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​បង​ស្រី​របស់​នារី​ រងគ្រោះ​ប្តឹង​នគរបាល​រួចក៏តាម​រក​ ស្រាប់តែ​ប្រទះ​ឃើញ​ជន​នោះ​កំពុងចាប់រំលោភ​​នាងនៅ​​ក្បែរ​មាត់​ប្រឡាយ​​ ក្នុង​ព្រៃ​ត្រែង ។ តាម​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ទៀតថា ​នៅ​យប់​ថ្ងៃ​ទី​៦ មេសា មុន​​ពេល​កើត​ហេតុ​​នៅ​ក្នុងភូមិ​មាន​ការ​ដាក់​ធុងបាស​​រាំ​លេង​តាំងពី​​ វេលា​ម៉ោង​៨​យប់។ នៅ​​​យប់​នោះ​ជន​រងគ្រោះ​ និង​បុរស​២​នាក់​​ខាង​លើ​បាន​នាំគ្នា​​ផឹកស៊ី​ និងរាំ​​លេង​យ៉ាង​សប្បាយ​រីករាយ​។ ​លុះ​នៅវេលា​ម៉ោង​១១​និង​​៣០​នាទី​យប់​​ការ​រាំ​កម្សាន្ត​ក៏​បាន​​បញ្ចប់​។ ​ដោយ​ឡែក​ឈ្មោះ​ឌឹម វណ្ណៈ និង​ឈ្មោះ​ហែម ​សូឡាត ក៏​បាន​រៀបចំ​ធុង​បាស​​ទុក ។ ឯ​ស្ត្រី​​រងគ្រោះ​មិន​ព្រម​ទៅ​ផ្ទះ​ទេ ពេល​ជន​២​នាក់​​នោះ​សួរនាំ​​​ត្រូវ​​នាងប្រាប់ថា ​ឈឺ​ក្បាល​ទៅ​មិន​រួចទេ ហើយ​​ត្រូវជន​នោះ​​ជួយ​គ្រា​ហ៍​ចេញ​ ហើយ​នាំ​គ្នា​ចាប់​ថើប​​មាន​អារម្មណ៍ ក៏ចាប់​បី​យក​នាង​​ទៅដាក់​មាត់​ប្រឡាយ​​ត្រង់ស្ពាន​​​លេខ​២ ។
តាម​ មន្ត្រនគរបាល​​បន្ត​ទៀត​ថា នៅ​យប់​នោះ​​បង​ស្រីរបស់​​​នារីរងគ្រោះ​បាន​​បាត់​ប្អូន​យូរ​ពេក​​ដើរ​រក​ មិន​ឃើញ​​ក៏​បាន​ប្តឹងនគរបាល​​​ប៉ុស្តិ៍​ឱ្យ​ជួយ​​ដើរ​រក​ក៏​ឃើញ​នាង​រង​ គ្រោះត្រូវ​យុវ​ជន​២​នាក់​រំលោភ​សេព​សន្ថវៈ​​លើ​មាត់​​ប្រឡាយ​ ហើយ​​នគរបាកល​ធ្វើ​ការ​ឃាត់​ខ្លួន​តែ​ម្តង ៕

 

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]