បើអ្នក​​មិន​ដឹង! សារធាតុ​គីមី​ ៣មុខនេះ ត្រូវគេលាយ​​ក្នុង​ឡេ​គ្មាន​​​ស្តង់​ដារ ប៉ះពាល់​ខួរ​ក្បាល និងរាងកាយ​យ៉ាងធ្ងន់ធ្ងរ​

//s9.kh1.co/c0/c0cf1c0ebbc45eac0c9c11d9c0d23e8cbc0408ce.png
យល់ដឹង

 ៣១-ធ្នូ-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

តើអ្នក​​ដឹងទេ​ថា មាន​សារធាតុ​គីមី​អ្វីខ្លះ​ ដែល​គេ​លាយ​ក្នុង​ឡេ​គ្មាន​ស្តង់​ដារ?

កម្ពុជា ជា​ប្រទេស​ទីផ្សារសេរី​ដូចនេះ​ ការដាក់លក់ផលិតផលគឺអ្នកណាៗក៏អាចដាក់លក់បានដែរ ហើយទំនិញ​ទាំង​នោះ​​មានទាំងរបស់មានគុណភាពខ្ពស់ និងរបស់ដែលគ្មានគុណភាព ហើយទំនិញខ្លះពុំបាន​ឆ្លងកាត់ការត្រួត​ពិនិត្យ​ច្បាស់លាស់នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃនេះយើងខ្ញុំសុំណែនាំប្រិយមិត្តអ្នកអានឲ្យមកស្គាល់សារធាតុគីមី ៣ ប្រភេទ ដែលគេកំពង់ដាក់នៅលើទីផ្សារ ទាំង​ទីផ្សារអនឡាញ និងទីផ្សារទូទៅ។

ចង់ដឹងកាន់តែច្បាស់សូមអានអត្ថបទបន្ថែមនៅខាងក្រោម៖

រូបតំណាង
រូបតំណាង

១.Collagen(ខូឡាជេន)

រូបតំណាង
រូបតំណាង

ខូឡាជេនគឺជាសារធាតុម៉្យាងដែលគេចំរាញ់ចេញពីត្រីសមុទ្រ ហើយក្នុងខ្លួនរបស់មនុស្សយើងក៏មានសារធាតុ​នេះផងដែរ ដែលជាទូទៅមនុស្សយើងផលិតសារធាតុ ខូឡាជេន ចន្លោះពី ២០%ទៅ៣០% ។ ប៉ុន្តែការផលិតនេះវាក៏​អាស្រ័យ​ទៅលើវ័យរបស់មនុស្សយើងដែល កាលណាយើងមានវ័យកាន់តែចាស់ការផលិតក៏ថតចុះ​ទៅតាម​អាយុ​នោះដែរ។

ដូចនេះហើយបានជាមានផលិតផលមួយចំនួន គេបានអះអាងថាជាផលិតផលដែលមានខូឡាជេនខ្ពស់ ហើយ​ពេល​ណា​​ ដែលយើងបរិភោគទៅ វានឹងជួយឲ្យស្បែកយើងមានសភាពស្រស់ ភ្លឺថ្លា ហើយសរស្អាតជាងមុន។ តែការពិតទៅ បើតាម Thai Health Promotion Foundation បាននិយាយថា៖

«តាមពិតទៅសារធាតុ ខូឡាជេន គឺយើងទទួលវាបានរាល់ថ្ងៃស្រាប់ទៅហើយ តាមរយៈការបរិភោគសាច់ បន្លែ​ដែល​មាន​ពណ៌​លឿងជាដើម ហើយបន្លែត្រីសាច់នេះ វាជួយរាងកាយយើងឲ្យផលិតសារធាតុ ខូឡាជេន កាន់តែច្រើនឡើងៗ ដូចនេះហើយបើយើងយកផលិតផលខូឡាជេននោះមកលាបលើស្បែក យើងសួរថាតើសារធាតុនោះ​អាចជ្រៀប​ចូល​ស្បែកបានអត់? ចម្លើយនោះគឺមិនអាចជ្រៀបចូលបានទេ នោះក៏ដោយសារខូឡាជេន វាមាន​ម៉ូលេគុលធំដូចនេះ​ទោះ​ជា​យើងលាបច្រើនប៉ុណ្ណាក៏ដោយ ក៏វាគ្មានប្រសិទ្ធភាពដែរ»។

២. សារធាតុធ្វើឲ្យស្បែកឆាប់សរ (Mercury, Hydroquinone, Retinoic acid, Steroid)

រូបតំណាង
រូបតំណាង

សារធាតុខាងលើនេះត្រូវបានគេឲ្យដឹងថាជាធាតុគីមីម្យ៉ាងដែលជួយឲ្យស្បែកយើងស នឹងជួយកុំឲ្យស្បែកមុខ​យើង​កើតមុនផងដែរ។ តែសួរថាតើសារធាតុទាំងអស់នោះមានប្រសិទ្ធភាពចំពោះរាងកាយយើងយ៉ាងដូចម្ដេចទៅ? យើងត្រូវដឹងថាសារធាតុទាំងអស់នេះ វាមាននាទីទៅបង្អាក់ដំណើរការ Melanine នៅក្នុងរាងកាយរបស់យើង ដោយ​យើង​គ្រប់គ្នាដឹងហើយថាសារធាតុ Melanine គឺជាសារធាតុម្យ៉ាងដែលវាផ្ដល់ភាពខ្មៅឲ្យទៅដល់ស្បែក ហើយនឹង​ជួយ​ការពារ​កំដៅ UV ផងដែរ។ បើសិនយើងប្រើប្រាស់សារធាតុទាំងអស់នោះច្រើនលើសលប់ពីតម្រូវការរបស់ស្បែក នោះ​វានាំឲ្យស្បែកយើងងាយប្រត្តិកម្ម ស្បែកឡើងក្រហម ស្បែកទៅជាស្ដើង ហើយពេលខ្លះ​វាក៏អាចឡើងជាកន្ទួល​ក្រហម​ៗ​លើស្បែកផងដែរ និយាយជារួមគឺ អាឡាក់ស៊ីស្បែក។

៣. សារធាតុគីមីដែលមានក្នុង អារហារសម្រកទំងន់ អារហារបំប៉ន នឹងអារហារជំនួនផ្លូវភេទបុរស

រូបតំណាង
រូបតំណាង

សារធាតុទាំងនោះរួមមាន Sibutramine, Fluoxitine, bisacody, Viagra ហើយសារធាតុនេះផងដែរ វាមាន​ផល​ប៉ះពាល់ខ្លាំងណាស់ដល់ប្រព័ន្ធប្រសាទរបស់យើង។ បើតាមការរាយការណ៍ពី Department of medical sciences បាននិយាយថា៖

«សារធាតុទាំងអស់នោះវាមានផលប៉ះពាល់ចំពោះប្រព័ន្ធប្រសាទ ដែលវាធ្វើឲ្យយើងមានអាការះ វឹលមុខ ក្អួតចង្អោរ ហើយបើក្នុងករណីយើងប្រើវាច្រើនលើសលប់ក្នុងរយះពេលយូរក្នុងបរិមាណច្រើន វាអាចធ្វើឲ្យយើង មានអាការៈមួយ​ដូចជា វឹលវល់ ហើយពេលខ្លះខ្លួនឯងមានអារម្មណ៍ថាត្រូវខ្មោចលងជាដើម។ ហើយសារធាតុទាំងនោះវាក៏ធ្វើឲ្យ ចង្វាក់​បេះដូងយើងដើរខុសពីធម្មតា ហើយបើអ្នកមានជំងឺលើសឈាមនឹងបេះដូងវាអាចបណ្ដាល​ឲ្យអ្នកប្រើ​ប្រាស់​ស្លាប់បាន»៕

រូបតំណាង
រូបតំណាង
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T