កម្ពុជា ជាប្រទេសទីផ្សារសេរីដូចនេះ ការដាក់លក់ផលិតផលគឺអ្នកណាៗក៏អាចដាក់លក់បានដែរ ហើយទំនិញទាំងនោះមានទាំងរបស់មានគុណភាពខ្ពស់ និងរបស់ដែលគ្មានគុណភាព ហើយទំនិញខ្លះពុំបានឆ្លងកាត់ការត្រួតពិនិត្យច្បាស់លាស់នោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃនេះយើងខ្ញុំសុំណែនាំប្រិយមិត្តអ្នកអានឲ្យមកស្គាល់សារធាតុគីមី ៣ ប្រភេទ ដែលគេកំពង់ដាក់នៅលើទីផ្សារ ទាំងទីផ្សារអនឡាញ និងទីផ្សារទូទៅ។
ចង់ដឹងកាន់តែច្បាស់សូមអានអត្ថបទបន្ថែមនៅខាងក្រោម៖
១.Collagen(ខូឡាជេន)
ខូឡាជេនគឺជាសារធាតុម៉្យាងដែលគេចំរាញ់ចេញពីត្រីសមុទ្រ ហើយក្នុងខ្លួនរបស់មនុស្សយើងក៏មានសារធាតុនេះផងដែរ ដែលជាទូទៅមនុស្សយើងផលិតសារធាតុ ខូឡាជេន ចន្លោះពី ២០%ទៅ៣០% ។ ប៉ុន្តែការផលិតនេះវាក៏អាស្រ័យទៅលើវ័យរបស់មនុស្សយើងដែល កាលណាយើងមានវ័យកាន់តែចាស់ការផលិតក៏ថតចុះទៅតាមអាយុនោះដែរ។
ដូចនេះហើយបានជាមានផលិតផលមួយចំនួន គេបានអះអាងថាជាផលិតផលដែលមានខូឡាជេនខ្ពស់ ហើយពេលណា ដែលយើងបរិភោគទៅ វានឹងជួយឲ្យស្បែកយើងមានសភាពស្រស់ ភ្លឺថ្លា ហើយសរស្អាតជាងមុន។ តែការពិតទៅ បើតាម Thai Health Promotion Foundation បាននិយាយថា៖
«តាមពិតទៅសារធាតុ ខូឡាជេន គឺយើងទទួលវាបានរាល់ថ្ងៃស្រាប់ទៅហើយ តាមរយៈការបរិភោគសាច់ បន្លែដែលមានពណ៌លឿងជាដើម ហើយបន្លែត្រីសាច់នេះ វាជួយរាងកាយយើងឲ្យផលិតសារធាតុ ខូឡាជេន កាន់តែច្រើនឡើងៗ ដូចនេះហើយបើយើងយកផលិតផលខូឡាជេននោះមកលាបលើស្បែក យើងសួរថាតើសារធាតុនោះអាចជ្រៀបចូលស្បែកបានអត់? ចម្លើយនោះគឺមិនអាចជ្រៀបចូលបានទេ នោះក៏ដោយសារខូឡាជេន វាមានម៉ូលេគុលធំដូចនេះទោះជាយើងលាបច្រើនប៉ុណ្ណាក៏ដោយ ក៏វាគ្មានប្រសិទ្ធភាពដែរ»។
២. សារធាតុធ្វើឲ្យស្បែកឆាប់សរ (Mercury, Hydroquinone, Retinoic acid, Steroid)
សារធាតុខាងលើនេះត្រូវបានគេឲ្យដឹងថាជាធាតុគីមីម្យ៉ាងដែលជួយឲ្យស្បែកយើងស នឹងជួយកុំឲ្យស្បែកមុខយើងកើតមុនផងដែរ។ តែសួរថាតើសារធាតុទាំងអស់នោះមានប្រសិទ្ធភាពចំពោះរាងកាយយើងយ៉ាងដូចម្ដេចទៅ? យើងត្រូវដឹងថាសារធាតុទាំងអស់នេះ វាមាននាទីទៅបង្អាក់ដំណើរការ Melanine នៅក្នុងរាងកាយរបស់យើង ដោយយើងគ្រប់គ្នាដឹងហើយថាសារធាតុ Melanine គឺជាសារធាតុម្យ៉ាងដែលវាផ្ដល់ភាពខ្មៅឲ្យទៅដល់ស្បែក ហើយនឹងជួយការពារកំដៅ UV ផងដែរ។ បើសិនយើងប្រើប្រាស់សារធាតុទាំងអស់នោះច្រើនលើសលប់ពីតម្រូវការរបស់ស្បែក នោះវានាំឲ្យស្បែកយើងងាយប្រត្តិកម្ម ស្បែកឡើងក្រហម ស្បែកទៅជាស្ដើង ហើយពេលខ្លះវាក៏អាចឡើងជាកន្ទួលក្រហមៗលើស្បែកផងដែរ និយាយជារួមគឺ អាឡាក់ស៊ីស្បែក។
៣. សារធាតុគីមីដែលមានក្នុង អារហារសម្រកទំងន់ អារហារបំប៉ន នឹងអារហារជំនួនផ្លូវភេទបុរស
សារធាតុទាំងនោះរួមមាន Sibutramine, Fluoxitine, bisacody, Viagra ហើយសារធាតុនេះផងដែរ វាមានផលប៉ះពាល់ខ្លាំងណាស់ដល់ប្រព័ន្ធប្រសាទរបស់យើង។ បើតាមការរាយការណ៍ពី Department of medical sciences បាននិយាយថា៖
«សារធាតុទាំងអស់នោះវាមានផលប៉ះពាល់ចំពោះប្រព័ន្ធប្រសាទ ដែលវាធ្វើឲ្យយើងមានអាការះ វឹលមុខ ក្អួតចង្អោរ ហើយបើក្នុងករណីយើងប្រើវាច្រើនលើសលប់ក្នុងរយះពេលយូរក្នុងបរិមាណច្រើន វាអាចធ្វើឲ្យយើង មានអាការៈមួយដូចជា វឹលវល់ ហើយពេលខ្លះខ្លួនឯងមានអារម្មណ៍ថាត្រូវខ្មោចលងជាដើម។ ហើយសារធាតុទាំងនោះវាក៏ធ្វើឲ្យ ចង្វាក់បេះដូងយើងដើរខុសពីធម្មតា ហើយបើអ្នកមានជំងឺលើសឈាមនឹងបេះដូងវាអាចបណ្ដាលឲ្យអ្នកប្រើប្រាស់ស្លាប់បាន»៕