អ្នកវិទ្យាសាស្ត្ររកឃើញថា រុក្ខជាតិស្រែករាល់ពេលយើងកាច់វា គ្រាន់តែយើងមិនអាចឮ តែសត្វល្អិតអាចស្ដាប់បាន

//s9.kh1.co/20/205e1b3fcfe263e81db0120a13fec56c936163eb.png
យល់ដឹង

 ០៧-កុម្ភៈ-២០២៤ ៣ល្ងាច · ១០ ខែមុន

អ្នកវិទ្យាសាស្ត្ររកឃើញថា រុក្ខជាតិស្រែករាល់ពេលយើងកាច់វា គ្រាន់តែយើងមិនអាចឮ រុក្ខជាតិក៏មានជីវិត។

យល់ដឹង៖ នៅក្នុងការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី Cell បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានរកឃើញពិភពទំនាក់ទំនងអាថ៌កំបាំងដ៏អស្ចារ្យជាមួយនឹងរុក្ខជាតិ។ ពិសេស រុក្ខជាតិ ក្នុងផ្ទះរបស់អ្នកប្រហែលជាកំពុងនិយាយជាមួយអ្នក ប៉ុន្ដែរុក្ខជាតិនៅប្រេកង់ខ្ពស់ពេក ដូចនេះត្រចៀករបស់មនុស្សមិនអាចចាប់រលកសម្លេងវាបាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

បើយោងតាមការស្រាវជ្រាវដែលដឹកនាំដោយ Lilach Hadany ដែលជាអ្នកជីវវិទូវិវត្តន៍ជាន់ខ្ពស់ និងជាអ្នកទ្រឹស្តីនៅសាកលវិទ្យាល័យ Tel Aviv បង្ហាញឱ្យឃើញថា រុក្ខជាតិបញ្ចេញសំឡេងខ្លាំង នៅពេលវាស្ថិតនៅក្រោមភាពតានតឹង គ្រោះរាំងស្ងួត ការឆ្លងមេរោគ ឬនៅពេលវាចុះខ្សោយ។

រូបភាព
រូបភាព

ខណៈពេលដែលការបញ្ចេញសម្លេងទាំងនេះស្ថិតនៅក្នុងកម្រិតសម្លេងនៃការសន្ទនារបស់មនុស្សធម្មតា ពួកវាមាននៅក្នុងជួរ ultrasonic ចាប់ពី 40 ទៅ 80 គីឡូហឺត លើសពីកម្រិតនៃការស្តាប់របស់មនុស្សធម្មតារហូតដល់ 16 គីឡូហឺត។

រូបភាព
រូបភាព

អ្វីដែលសំខាន់គេបានបញ្ជាក់ថា រុក្ខជាតិដែលស្ត្រេសវានឹងស្រែក ហើយរុក្ខជាតិដែលវាមានសុខភាពល្អវានឹងបញ្ចេញសម្លេងស្រាលៗ លើសពីនោះ សត្វល្អិតអាចឮរលកសម្លេងរបស់រុក្ខជាតិបាន ប្រៀបដូចជាមនុស្សយើងអាចឮសម្លេងសត្វអញ្ចឹងដែរ៕

ប្រភព៖ My Electic Sparks

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T