មានកូនមួយរៀងៗខ្លួន តែពេលតូតា និងស្រីមុំ នៅក្បែរគ្នា សម្រស់មិនចាញ់គ្នា

//s9.kh1.co/1b/1b9801fcb0019df1180b00f3879aca90ddfd329b.jpg
តារា & កម្សាន្ដ

 ៣០-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ពិតណាស់ តារាសម្ដែងស្រីកូនមួយ អ្នកនាង ម៉ាក សែនសូនីតា និងអ្នកនាង គង់ ចាន់ស្រីមុំ ពេលថតរូបអង្គុយនៅក្បែរគ្នាបែបនេះទៅ ឃើញថារូបសម្ផស្សស្រស់ស្អាតមិនចាញ់គ្នាឡើយ ទោះមានកូនរួចក៏ពិតមែន។

ភ្នំពេញ៖ អាចនិយាយបានថា តារាសម្ដែងស្រីដ៏មានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ អ្នកនាង ម៉ាក សែនសូនីតា និងអ្នកនាង គង់ ចាន់ស្រីមុំ ជាតារាស្រី ដែលមានទេពកោសល្យ និងរូបសម្ផស្សស្រស់ស្អាតលេចធ្លោមិនចាញ់គ្នាឡើយ។ ជាពិសេស បច្ចុប្បន្ន តារាពីរដួងនេះបានរៀបការបង្កើតគ្រួសារ និងមានកូនម្នាក់មួយ សុទ្ធតែគួរឲ្យក្នាញ់ ហើយមានមុខមាត់ឃ្យូតៗទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើទោះបី តារាស្រីពីររូបនេះ មានស្វាមី និងកូនៗរៀងខ្លួនយ៉ាងណាក្ដី តែអ្នកនាង ម៉ាក សែនសូនីតា និងអ្នកនាង គង់ ​ចាន់ស្រីមុំ នៅតែទទួលបានចាប់អារម្មណ៍ និងមានការគាំទ្រច្រើនពីទស្សនិកជន និងហ្វេនផងដែរ។ ម្យ៉ាងវិញទៀត បើក្រឡេកទៅមើលពីការរៀបចំខ្លួនវិញ តារាពីររូបនេះមានមានស្ទាយ៍ថ្មីប្លែកគ្រប់ពេល មិនតែប៉ុណ្ណោះ ទោះបីអ្នកទាំងពីរតែងខ្លួនបែបសាមញ្ញយ៉ាងណាក្ដីក៏នៅតែស្រស់សោភា ហើយមានហ្វេនសរសើរពីសម្រស់អ្នកទាំងពីរជានិច្ច។

តួយ៉ាង ថ្មីៗនេះអ្នកនាង ម៉ាក សែនសូនីតា បានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹកជាមួយអ្នកនាង គង់ ចាន់ស្រីមុំ ខណៈកន្លងមក អ្នកទាំងពីរមិនដែលបង្ហោះរូបរួមគ្នាសោះឡើយ។ ដោយរូបភាពជាច្រើនសន្លឹកនោះ មើលទៅរូបសម្រស់អ្នកម៉ាក់សម័យថ្មីពីររូបនេះ ឃើញថា ស្រស់ស្អាតខ្លាំង ពេលបង្ហាញស្នាមញញឹមយ៉ាងរិករាយរួមគ្នាបែបនេះ។ លើសពីនេះទៅទៀត ស្ទាយ៍តុបតែងខ្លួនអ្នកម៉ាក់ពីររូបនេះ មានការលេងខ្លួនស្លៀកឈុតឃ្យូតៗ ហើយគួរឲ្យចាប់អារម្មណ៍មិនឲ្យចាញ់ក្រមុំៗប៉ុន្មានឡើយ។ ក្នុងនោះដែរ ពេលតារាស្រីពីរដួងនេះសើច និងអង្គុយជិតគ្នាបែបនេះ មើលទៅអ្នកទាំងពីរមានមុខមាត់ស្រដៀងគ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង ម៉ាក សែនសូនីតា
អ្នកនាង ម៉ាក សែនសូនីតា
អ្នកនាង ម៉ាក សែនសូនីតា
អ្នកនាង ម៉ាក សែនសូនីតា
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង ម៉ាក សែនសូនីតា និងអ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង ម៉ាក សែនសូនីតា និងអ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង ម៉ាក សែនសូនីតា និងអ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង ម៉ាក សែនសូនីតា និងអ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង ម៉ាក សែនសូនីតា និងអ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង ម៉ាក សែនសូនីតា និងអ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង ម៉ាក សែនសូនីតា និងអ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង ម៉ាក សែនសូនីតា និងអ្នកនាង គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំម៉ាក សែនសូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T