កីឡាករ Man UTD ម្នាក់ ទាក់ចិត្តក្លិបពីរនៅ Premier League

//s9.kh1.co/10/10f771a81d49295f4f19f96184c41dc205d570e9.jpg
កីទ្បា

 ២៩-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

Newcastle និង Southampton កំពុងសម្លឹងឃើញខ្សែការពារ Brandon Williams នៅ Man UTD

អង់គ្លេស៖ ខ្សែការពាររបស់ក្លិបបិសាចក្រហម Manchester United គឺកីឡាករ Brandon Willaims បានក្លាយជាមុខសញ្ញាដែលក្លិប Newcastle ចង់បានតែក្លិបត្រូវការរូបគេក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Brandon Williams
ខ្សែការពារ Brandon Williams

យោងតាមសេចក្ដីរាយការណ៍ ក្លិប Newcastle ចង់បាន Williams ទៅចូលរួមជាមួយក្រុមពេលទីផ្សារដោះដូរកីឡាករខែមករាបើកទ្វារឡើងខណៈដែល ក្រុមដែលដឹកនាំដោយលោកគ្រូបង្វឹក Steve Bruce នេះកំពុងស្ថិតនៅលេខរៀងទី១៤និងមាន១៧ពិន្ទុក្នុងដៃ។

Newcastle ក៏ជាក្លិបមួយដែលទទួលរងវិបត្តិសេដ្ឋកិច្ចដោយសារវីរុសកូរ៉ូណាដែរដោយមិនបានទទួលប្រាក់ពីការលក់សំបុត្រចូលទស្សនាការប្រកួតឡើយទើបក្លិបមិនទាន់អាចមានសមត្ថភាពទិញផ្ដាច់យកកីឡាករណាម្នាក់បានប៉ុន្តែ Williams ជាជម្រើសចម្បងដែលពួកគេកំពុងសម្លឹងឃើញ។

ខ្សែការពារ Brandon Williams
ខ្សែការពារ Brandon Williams

Brandon Williams អាចនឹងត្រូវ Man UTD បើកភ្លើងខៀវអនុញ្ញាតឲ្យចាកចេញ ដោយសារតែនៅរដូវកាលនេះគេបង្ហាញខ្លួនបានតែ៥ប្រកួតគត់ និងមិនទាន់រកគ្រាប់បាល់បាននៅឡើយទេ ព្រោះឥលូវនេះលោកគ្រូបង្វឹក Ole Gunnar Solskjaer ចូលចិត្តដាក់ ខ្សែការពារ Alex Telles ដែលទើបផ្ទេរពី FC Porto កាលពីខែតុលាកន្លងទៅឲ្យចូលលេងជំនួសកន្លែង Williams ។

  ខ្សែការពារ Alex Telles
  ខ្សែការពារ Alex Telles

មិនមែនមានតែ Newcastle ទេដែលចាប់អារម្មណ៍លើ ខ្សែការពារវ័យ២០ឆ្នាំរូបនេះតែក្លិប Southampton ក៏កំពុងក្រវែលៗគេដែរ។

ខ្សែការពារ Brandon Williams
ខ្សែការពារ Brandon Williams

លោកគ្រូ Ole ធ្លាប់បានផ្ដល់បទសម្ភាសន៍ទាក់ទងនឹង Williams កាលពីដើមខែនេះថា៖

មានរឿងខ្លះដែលពួកយើងត្រូវតាមដាននៅខែមករាខាងមុខនេះ ប៉ុន្តែពួកយើងវាយតម្លៃ Brandon ខ្ពស់ណាស់ អ៊ីចឹងហើយបណ្ដាក្លិបដែលចង់បានរូបគេគឺមិនខុសទេ។ Brandon ធ្វើបានល្អណាស់តាំងពីគេចូលរួមជាមួយពួកយើង ប៉ុន្តែគេបង្ហាញទម្រង់លេងមិនសូវល្អទេពេលដើមរដូវកាលដោយសារហេតុផលច្រើនរួមបញ្ចូលគ្នា ។ ខ្ញុំគិតថាពេលនេះគេបានក្លាយជាខ្លួនគេពីមុនវិញហើយ។ ការពិតទៅខ្ញុំចូលចិត្ត Brandon នៅពេលដែលគេហ្វឹកហាត់ច្រើនជាង។

លោកគ្រូ Ole Gunnar Solskjaer
លោកគ្រូ Ole ​និង Williams 
លោកគ្រូ Ole ​និង Williams 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T